(ភ្នំពេញ)៖ តារាសម្ដែងប្រុស លោក ភុល សុវណ្ណដានីន ជាទូទៅ គេសម្គាល់ឃើញថា លោកតែងតែបង្ហាញវត្តមាន នៅតាមកញ្ចក់ទូរទស្សន៍ ខ្សែភាពយន្ត និង ចម្រៀង MV ជាដើម ប៉ុន្តែអ្នកគាំទ្រមួយចំនួន ប្រហែលជាមិនបានចាប់អារម្មណ៍ទេថា តារាសម្ដែងរូបនេះ ក៏មានការងារមួយ ឈរឈ្មោះនៅក្នុងក្រសួង បន្ថែមពីលើការងារសិល្បៈផងដែរ ខណៈកាលពីថ្មីៗនេះ លោកស្រាប់តែប្រកាសថា ខ្លួនទទួលបានការឡើងតំណែង នៅក្នុងក្រសួងមហាផ្ទៃ ធ្វើឲ្យទស្សនិកជន មានភាពភ្ញាក់ផ្អើលជាខ្លាំង។

ជាការពិតណាស់ នៅលើបណ្ដាញ Facebook គេឧស្សាហ៍ឃើញ តារាសម្ដែង លោក ភុល សុវណ្ណដានីន បង្ហោះពីសកម្មភាពការងារប៉ូលិស និងឈុតមន្ត្រីប៉ូលិសជាហូរហែ ប៉ុន្តែមនុស្សតិចណាស់មានការចាប់អារម្មណ៍ ដោយខ្លះស្មានថា នោះជាសកម្មភាពថតកុន ឬស្លៀកឈុតប៉ូលិសក្នុងប្លង់ថតកុន។ ក្រោយពេលដឹងថា តួអង្គចិត្តអាក្រក់រូបនេះ ត្រូវក្រសួងមហាផ្ទៃដំឡើងតំណែង ទើបធ្វើឲ្យម្នាក់ៗលាន់មាត់ សរសើរមិនដាច់ពីសមត្ថភាពរបស់លោក។

នៅលើហ្វេសប៊ុកលោកបានបង្ហោះថា ខ្លួនបានឡើងតំណែងជា នាយកផ្នែកប្រចាំនៅក្នុងរដ្ឋបាល-សរុប នៃការិយាល័យបណ្ដុះបណ្ដាល ដែលមាននាទីជាអ្នកបណ្ដុះបណ្ដាល មន្ត្រីប៉ូលិសនៅទូទាំងប្រទេស ខាងផ្នែកកម្ចាត់គ្រឿងញៀន ការជួញដូរ និងបញ្ហាព្រហ្មទណ្ឌផ្សេងៗ ដើម្បីបណ្ដុះបណ្ដាលមន្ត្រីបង្គោល ក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះផងដែរ លោកក៏បានទទួលងារ ជាអនុសេនីយ៍ឯកស័ក្ដិ៣ ដោយតំណែងរបស់លោកត្រូវបានបញ្ជាក់ថា មិនមែនជាការលើកបន្តុបព្រោះតែលោក គឺជាតារាសិល្បៈនោះទេ ប៉ុន្តែគឺជាតំណែងដែលបានពីការតស៊ូបម្រើការ នៅក្នុងនាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ តាំងពីឆ្នាំ២០១៤មកម្ល៉េះ ពោលគឺបន្ទាប់ពីលោកបានប្រឡងជាប់ក្របខណ្ឌ និងទទួលការហ្វឹកហ្វឺនក្លាយជាមន្ត្រីពេញសិទ្ធិ ប្រចាំក្រសួង។

ភុល​ សុវណ្ណ​ដានីន ​
ភុល​ សុវណ្ណ​ដានីន ​
ភុល​ សុវណ្ណ​ដានីន ​
ភុល​ សុវណ្ណ​ដានីន ​
ភុល​ សុវណ្ណ​ដានីន ​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភុល សុវណ្ណដានីន