ស្ងាត់ៗ ភុល សុវណ្ណដានីន ឆ្លងជំងឺកូវីដ១៩ កំពុងដេកសម្រាកព្យាបាល(មានវីដេអូ)

//s9.kh1.co/81/81779eaa62c9eaca0523a9ed2c4f498ecc26c1cf.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនគួរឲ្យជឿ ថ្មីៗនេេះតារាសម្ដែងលោក ភុល សុវណ្ណដានីន កំពុងដេកសម្រាកព្យាបាលជំងឺកូវីដ១៩យ៉ាងស្ងៀមស្ងាត់ មិនឲ្យហ្វេនដឹងសោះ។

ភ្នំពេញ៖ តារាសម្ដែងលោក ភុល សុវណ្ណដានីន ត្រូវបានគេដឹងថាជាសិល្បករ និងមានមុខងារក្នុងជួររាជការផងដែរ។ បើទោះបី នៅក្នុងជួរមន្ត្រីរាជការមានឋានៈខ្ពស់ តែលោកនៅតែបោះបង់ចោលអាជីពសិល្បៈនោះទេ តែបែរជាបន្តអាជីពមួយនេះមកទល់នឹងបច្ខុប្បន្ន​ ហើយជាតារាលេចធ្លោទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយដល់ស្នាដៃាម្ដែង តារាប្រុសរូបសង្ហារនេះបានថតខ្សែភាពយន្តបានជាច្រើនរឿង និងទទួលបានការគាំទ្រច្រើនពីមហាជន។ ពិតណាស់ បើទោះបីគ្រប់រឿងតារារូបនេះតែងតែលេងជាតួអង្គរង តែលោកមានហ្វេនគាំទ្រមិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ។ ក្នុងនោះដែរ បើងាកទៅមើលជីវិតឯកជន ឃើញថា តារារូបនេះមានជីវភាពល្អប្រសើរ ក្រោយជោគជ័យលើអាជីពទាំងពីរនោះ។

តួយ៉ាង រឿងដែលកាន់ចាប់អារម្មណ៍ និងនឹកស្មានមិនដល់ ដល់លោក ភុល សុវណ្ណដានីន បច្ចុប្បន្នតារារូបនេះបានឆ្លងជំងឺកូវីដ១៩ និងកំពុងដេកសម្រាកព្យាបាល មើលថែទាំសុខភាពដើម្បីជាសះស្បើយពីជំងឺកូវីដ១៩នេះផងដែរ។

គួរបញ្ជាក់ផងដែរថា អំឡុងពេលតារារូបនេះឆ្លងកូវីដ១៩ លោកមិនបានបង្ហើបព័ត៌មានលើបណ្ដាញសង្គមឲ្យអ្នកគាំទ្របានដឹងនោះទេ។ តែយ៉ាងណា ខាងក្រុមហ៊ុន ខ្មែរឡូត សូមជូនពរលោក ភុល សុវណ្ណដានីន ឆាប់ជាសះស្បើយ ដើម្បីវិលចូលមកបំពេញការងារបានធម្មតាវិញឆាប់ៗ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ភុល សុវណ្ណដានីន
  លោក ភុល សុវណ្ណដានីន
  លោក ភុល សុវណ្ណដានីន
  លោក ភុល សុវណ្ណដានីន
លោក ភុល សុវណ្ណដានីន
លោក ភុល សុវណ្ណដានីន
  លោក ភុល សុវណ្ណដានីន
  លោក ភុល សុវណ្ណដានីន
  លោក ភុល សុវណ្ណដានីន
  លោក ភុល សុវណ្ណដានីន
វីដេអូលោក ភុល សុវណ្ណដានីន
ភុល សុវណ្ណដានីន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T