ភ្នំពេញ៖ ក្រោយពីឈបើពីសិល្បៈ ទៅរៀបការសាងសុភមង្គលរួច ឃើញថាអតីតពិធីការិនី សាមេនតា និងស្វាមីជាទីស្រលាញ់របស់នាង កាន់តែមានសុភមង្គលនឹងគ្នាខ្លាំងឡើង ធ្វើឲ្យមនុស្សជាច្រើនច្រណែនគ្រប់គ្នាតែម្តង។

យ៉ាងណាមិញ បើងាកមកមើលជីវិតឯកជនរបស់នាងវិញ ក៏មិនណយដែរ ដោយនាងកាន់តែមានភាពហ៊ឺហារ និងស៊ីវីល័យខ្លាំងឡើង មានរបស់របរល្អៗប្រើប្រាស់មិនចេះខ្វះនោះទេ ថែមទាំងមានកន្លែងរស់នៅដ៏ល្អដែលមនុស្សជាច្រើនប្រាថ្នាចង់បាន។

ជាក់ស្តែង កាលពីពេលថ្មីៗនេះតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយ​នឹងទិដ្ឋភាពផ្ទះវីឡា ដ៏ស្រស់ស្អាតខ្លាំង ប្រៀបបានទៅនឹងផ្ទះនៅក្នុងរឿងភាគទៅហើយ ដោយមិនបានការរៀបចំយ៉ាងស្អាត ធំទូលាយខ្លាំងតែម្តង។មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាលើកទី១ហើយ ដែលបានឃើញផ្ទះរបស់តារារូបនេះ។

ក្រោយពីបានឃើញទិដ្ឋភាពនៅក្នុងផ្ទះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរដល់ផ្ទះនោះខ្លាំងតែម្តង ដែលមានការរៀបចំយ៉ាងល្អ និងមិននឹកស្មានថាធំ និងស្អាតខ្លាំងបែបនេះសោះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

សាមេនតា និងស្វាមី
ផ្ទះសាមេនតា
ផ្ទះសាមេនតា
ផ្ទះសាមេនតា
ផ្ទះសាមេនតា
ផ្ទះសាមេនតា
ផ្ទះសាមេនតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]