ភ្នំពេញ៖ តារាសម្ដែងស្រី អ្នកនាង សុខ សោម៉ាវត្តី បានបង្ហូរទឹកភ្នែក លាយនឹងស្នាមញញឹម ក្រោយពីឃើញមិត្តភក្តិដ៏ល្អរបស់នាង បាននាំគ្នា Surpriseរូបនាង ជាមួយនឹងនំខេក និងបាច់ផ្កាយ៉ាងស្អាតជាច្រើនបែបនេះ។

ជាក់ស្ដែង បើទោះបីជា អ្នកម្ដាយហាយសូររូបនេះ បានរៀបចំពិធីខួបកំណើតខ្លួន ជាលក្ខណៈតិចតួចក្ដី តែមើលទៅម្នាក់ៗ ពិតជាមានសេចក្ដីសប្បាយ រីករាយខ្លាំងណាស់ ជាមួយនឹងការអមអរជូនពរដល់ អ្នកនាង សុខ សោម៉ាវត្តី ក្នុងថ្ងៃពិសេសនេះ បើតាមរយៈ វីដេអូ ដែលរូបនាង បានបង្ហោះចែកចាយ លើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះផងដែរ។

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រាន់តែគេលើក នំខេកយកមកភ្លាម អ្នកនាង សុខ សោម៉ាវត្តី ចាប់ផ្ដើម ក្ដុកក្ដួល រំភើបចិត្តយ៉ាងខ្លាំង នឹងរកពាក្យថ្លែងមិនត្រូវ ព្រោះតែមិននឹកស្មានថា មិត្តជិតដិតទាំងនេះ បានចំណាយពេលនៅឆ្លងថ្ងៃកំណើតជាមួយនាង និងរៀបចំនំខេក យ៉ាងស្រស់ស្អាត មកSurpriseដល់រូបនាង ដោយមិនឲ្យនាង បានដឹងខ្លួនមុននោះឡើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

សុខ​ សោម៉ាវត្តី
ទិដ្ឋភាពខួប សុខ សោម៉ាវត្តី
ទិដ្ឋភាពខួប សុខ សោម៉ាវត្តី
ទិដ្ឋភាពខួប សុខ សោម៉ាវត្តី
ទិដ្ឋភាពខួប សុខ សោម៉ាវត្តី
ទិដ្ឋភាពខួប សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី