ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងស្រី ផ្នែកបុរាណដ៏មានប្រជាប្រិយភាព អ្នកនាង ផន សុផារី បានរៀបអាពាហ៍ពិពាហ៍រួចមក គេហាក់សង្កេតឃើញថា គូស្វាមីភរិយាមួយគូនេះ តែងតែបង្ហាញរូបភាព ក៏ដូចជាសារផ្អែមល្ហែមជាច្រើន នៅលើបណ្ដាញសង្គមផងដែរ ។

ជាក់ស្តែង អ្វីដែលរឹតតែពិសេសនោះ កាលពីយប់មិញនេះដែរ ស្វាមីជាទីស្រលាញ់របស់ តារាចម្រៀងស្រីរូបស្រស់ អ្នកនាង ផន សុផារី បានរៀបចំកម្មវិធីខួបកំណើតឲ្យរូបនាង​យ៉ាងសាមញ្ញ ខុសពីឆ្នាំមុន ដែលរូបនាង ទទួលបានរថយន្តទំនើប តែទោះបីជាយ៉ាង ក៏កម្មវិធី នៅតែពោរពេញទៅដោយស្នាមញញឹម មានសុភមង្គលដដែល។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រី អ្នកនាង ផន សុផារី បានបង្ហាញអារម្មណ៍យ៉ាងរំភើប នៅលើបណ្ដាញសង្គមរបស់នាងថា « Happy birthday to me អគុណដល់ប្តីសំលាញ់ដែលរួមគំនិតជាមួយបងៗ Surprise ខ្ញុំឡើងញាក់សាច់ធើតៗ លើកទីមួយ សាហាវ »។

តាមរយៈសកម្មភាពទាំងនេះ បានធ្វើឲ្យមហាជនជាច្រើន សរសើរមិនដាច់ពីមាត់ ហើយក៏មានអ្នកខ្លះទៀត ក៏បានលួចច្រណែននឹងគូស្វាមីមួយគូនេះ ថែមទៀតផងដែរ៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖

គ្រួសារ ផន សុផារី
គ្រួសារ ផន សុផារី
ផន សុផារី ស្វាមី និងប្អូនៗ
គ្រួសារ ផន សុផារី
គ្រួសារ ផន សុផារី
គ្រួសារ ផន សុផារី
គ្រួសារ ផន សុផារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី