ភ្នំពេញ៖ កន្លងមកមានប្រិយមិត្តគាំទ្រជាច្រើន ដោយសារតែទឹកចិត្តស្រលាញ់របស់ពួកគេ ចំពោះIdol ក៏ដូចជាបូករួមជាមួយនឹងទេពកោសល្យពីកំណើតទៀតនោះ ទើបធ្វើឲ្យពួកគេព្យាយាមហាត់សម្លេងច្រៀងរបស់ខ្លួន រហូតមានសម្លេងប្រហាក់ប្រហែល ទៅនឹងសម្លេងរបស់តារាចម្រៀងណាម្នាក់ដែលពួកគេពេញចិត្តផងដែរ។

ជាក់ស្តែង ថ្មីៗនេះ ក៏មានបុរសម្នាក់ដែលមានឈ្មោះថា Duk Lipong បានច្រៀងCover នូវចម្រៀងមួយបទរបស់ តារាចម្រៀងចាស់វស្សាលោក ណុប បាយ៉ារិទ្ធ ចំណងជើងថា «ទុកភាពផ្អែមល្ហែមអោយអ្នកណា»។ 

លោក Duk Lipong ជាអ្នកCover ចម្រៀង «ទុកភាពផ្អែមល្ហែមអោយអ្នកណា»

យ៉ាងណាមិញ ការបកស្រាយចម្រៀងរបស់បុរសរូបនេះ មានភាពពីរោះមិនធម្មតាឡើយ ដោយឡែក អ្វីដែលកាន់តែធ្វើឲ្យប្រិយមិត្តអ្នកស្តាប់ មានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀត គឺទឹកដមសម្លេងរបស់បុរសរូបនេះ មានភាពប្រហាក់ប្រហែលស្រដៀងទៅនឹង សំនៀងរបស់ម្ចាស់បទចម្រៀងដើម ស្ទើរតែបេះដាក់តែម្តង ដោយគ្រាន់តែមានចំណុចខ្វះខាតខ្លះៗតែប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ ក្រោយពីឃើញមានអ្នកគាំទ្រស្រលាញ់ និងយកបទចម្រៀងរបស់ខ្លួនទៅ Coverបែបនេះ ក្នុងនោះលោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន និងបាននិយាយលើកទឹកចិត្ត ចំពោះបុរសរូបនេះឲ្យខិតខំប្រឹងប្រែងទៅលើសមត្ថភាពខ្លួនឯងបន្ត ឲ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕

តារាចម្រៀង ណុប បាយ៉ារិទ្ធ បង្ហាញអារម្មណ៍ផ្ទាល់ខ្លួន
តារាចម្រៀង ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ