(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាបានស្គាល់ហើយ ពិធីការិនីដែលមានប្រជាប្រិយភាព វោហារស័ព្ទមិនចេះរីងស្ងួត កញ្ញា សុភ័ក្រ កុសុម៉ា

ជាការពិតណាស់ តារាស្រីរូបនេះ មិនត្រឹមតែមានការគាំទ្រខ្លាំង ទៅលើអាជីពជាពិធីការីនីរបស់នាងតែប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែការសម្ដែងរបស់នាងវិញ ក៏មានលក្ខណៈបែបកំប្លុកកំប្លែង និងទាក់ទាញខ្លាំង ដែលជាហេតុរឹតតែធ្វើឲ្យប្រជាប្រិយភាពរបស់នាង កាន់តែស្ទុះឡើងទ្វេដង និងមានឈ្មោះបោះសំឡេងក្នុងវិថីសិល្បៈ ពីសំណាក់អ្នកគាំទ្រ។ 

បច្ចុប្បន្នគេសង្កេតឃើញថា កុសុម៉ា នាងតែងលេចមុខនៅតាមកម្មវិធីតូចធំនានាជាច្រើន ដែលហាក់មមាញឹកយ៉ាងខ្លាំង ក្នុងការងារសិល្បៈរបស់នាង សឹងតែដកឃ្លាពុំរួច។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី​ នាងក៏មិនភ្លេច ហើយក៏តែងតែផ្តល់ភាពកក់ក្តៅ និងនៅជិតគ្រួសាររបស់នាងជារឿយៗផងដែរ។  

ជាក់ស្តែង កាលពីថ្មីៗនេះ តារាស្រីសម្ដីចាក់ទឹកមិនលេចរូបនេះ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីទិដ្ឋភាពក្នុងថ្ងៃខួបកំណើតរបស់ម្ដាយនាង ដែលមើលទៅពិតជាសាមញ្ញមែនទែន។ 

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺម្ដាយរបស់នាង ពោរពេញទៅដោយស្នាមញញឹម និងទឹកមុខស្រស់ស្រាយ ដែលអាចបញ្ជាក់បានថា ជីវិតពោរពេញទៅដោយ ភាពរីករាយ ។ ក្នុងនោះផងដែរ ស្រីស្អាតរូបស្រស់ កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានផ្សារភ្ជាប់នូវសារមួយថា៖

«រីករាយថ្ងៃកំណើតម្ចាស់ជីវិតកូន រស់នៅជាមួយកូនអោយបានយូរៗៗៗៗៗណាម៉ាក់សុខភាពល្អណាម៉ាក់ ជំងឺចង្រៃអោយចេញឆ្ងាយពីម៉ាក់ណាសំខាន់ក្រុមគ្រួសារអូនស្រលាញ់គ្នាកក់ក្តៅណាស់ ប៉ះមិនបានទេចា៎ហាហា ម៉ាក់កាដូកូនជូនរួចហើយស្អែករើសម៉ូតខ្លួនឯងណាអ្នកម្តាយកុំអោយថាទិញមិនត្រូវចិត្ត» ។

ទាំងនេះសបញ្ជាក់ឲ្យឃើញថា កញ្ញា សុភ័ក្រ កុសុម៉ា ពិតជាកូនស្រីដ៏ល្អមួយរូប ដែលតែងតែស្រលាញ់ និងនៅក្បែរគ្រួសារ ជាពិសេស មិនភ្លេចពីអ្នកម្តាយ បើទោះបីជានាងមមាញឹកខ្លាំងនឹងការងារក្តី ៕ 

ទស្សនារូបភាពខាងក្រោម៖ 

សុភ័ក្រ កុសុម៉ា ធ្វើខួបកំណើតឲ្យម្ដាយរបស់ខ្លួន
សុភ័ក្រ កុសុម៉ា ធ្វើខួបកំណើតឲ្យម្ដាយរបស់ខ្លួន
សុភ័ក្រ កុសុម៉ា ធ្វើខួបកំណើតឲ្យម្ដាយរបស់ខ្លួន
សុភ័ក្រ កុសុម៉ា ធ្វើខួបកំណើតឲ្យម្ដាយរបស់ខ្លួន
សុភ័ក្រ កុសុម៉ា ធ្វើខួបកំណើតឲ្យម្ដាយរបស់ខ្លួន
សុភ័ក្រ កុសុម៉ា ធ្វើខួបកំណើតឲ្យម្ដាយរបស់ខ្លួន
សុភ័ក្រ កុសុម៉ា ធ្វើខួបកំណើតឲ្យម្ដាយរបស់ខ្លួន
សុភ័ក្រ កុសុម៉ា ធ្វើខួបកំណើតឲ្យម្ដាយរបស់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា