ភ្នំពេញ៖ ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីតារាចម្រៀងស្រី​ សម្លេងផ្អែម រូបសម្រស់ក៏បាន កញ្ញា ណយ កំពុងតែឆក់ប្រជាប្រិយភាពខ្លាំង ទាំងការងារសិល្បៈ និងជីវិតឯកជនរបស់នាង។

ទន្ទឹមនឹងមានហាងឆេង ក្នុងផ្នែកសិល្បៈមួយផ្នែកហើយ តារាស្រីរូបនេះ​ ក៏ទទួលបានភាពជោគជ័យ​ លើមុខរបររកស៊ីផងដែរ ដែលបច្ចុប្បន្ន រូបនាង បានបើកហាងរកម្ហូបអាហារ ពេលល្ងាច មួយកន្លែង នៅរាជធានីភ្នំពេញ មានឈ្មោះថា «Nit Noy Pub» នៅ 3G ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ។

ជាក់ស្តែង កាលពីថ្មីនេះដែរ កញ្ញា ណយ បានបង្ហោះនូវរូបថតជាច្រើនសន្លឹក ដោយបានធ្វើដំណើរកម្សាន្ត លំហែកាយជាមួយនឹង មិត្តភក្តិជាច្រើននាក់ នៅកាន់រមណីយដ្ឋានមួយកន្លែង នៅឯខេត្ត។ អ្វីដែលសំខាន់ ទាំងកញ្ញា និង មិត្តផ្សេងៗទៀត បានស្លៀកឈុតដូចៗគ្នា ជាមួយនឹង អាវសស្តើង ឆ្លុះឃើញសាច់ដ៏សែនខ្ចី ធ្វើឲ្យអ្នកគាំទ្រ អត់ទ្រាំសរសើរមិនបាន។

ចំពោះមូលហេតុដែលនាង សម្រេចចិត្ត ធ្វើដំណើរកម្សាន្ត ជាមួយនឹងមិត្ត និងពាក់អាវដូចៗគ្នាបែបនេះ ព្រោះនាងចង់សាងអនុស្សាវរីយ៍ល្អៗ ជាមួយនឹងពួកគេ បើទោះបីជា មានការងាររវល់រៀងៗខ្លួនក៏ដោយ។

គួរបញ្ជាក់ផងដែរថា កញ្ញា ណយ និងមិត្តប្រមាណ៦នាក់ អាចនិយាយបានថា រាប់អានជាមួយគ្នា យ៉ាងជិតស្និទ្ធបំផុត ប្រៀបបីដូចជា បងប្អូនបង្កើតទៅហើយ ជាពិសេស ទំនាក់ទំនងបែបមិត្តភាពរបស់ពួកគេ​ដ៏សែនល្អ បែបនេះ ក៏មានមនុស្សជាច្រើន បានសរសើរ និងច្រណែន ដែលអាចរក្សាមិត្តភាព បានគង់វង្ស យូរអង្វែង យ៉ាងដូច្នេះ៕

កញ្ញា ណយ
កញ្ញា ណយ
កញ្ញា ណយ
រូបថតរបស់ណយ ជាមួយនឹងមិត្ត
រូបថតរបស់ណយ ជាមួយនឹងមិត្ត
រូបថតរបស់ណយ ជាមួយនឹងមិត្ត
រូបថតរបស់ណយ ជាមួយនឹងមិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណយ