ភ្នំពេញ៖ តារាល្បីជាច្រើនក៏បានគិតគូដល់ថ្ងៃរៀបការបណ្តើរៗ ឯតារាខ្លះទៀតបានរៀបការសាងសុភមង្គលនឹងគ្នា រហូតទទួលបានកូន២ ៣ហើយ ចំណែកឯតារាស្រីខ្លះក៏មិនបានគិតគូនូវរឿងទាំងនេះនោះទេ ខណៈពេលដែលការងារ សិល្បៈរបស់ពួកគេកាន់តែមានភាពមមាញឹកខ្លាំង។

ថ្ងៃនេះដែរ ខ្មែរឡូត នឹងបើកបង្ហាញតារាស្រីខ្មែរល្បីៗ ដែលអាយុច្រើនទៅហើយ ពួកគេមិនទាន់គិតរឿងស្នេហាសោះ ដោយមិនដឹងថាពួកគេទាំងនោះ មិនទាន់បើកបេះដូងស្រលាញ់អ្នកណា ឫក៏មិនទាន់រកឃើញមនុស្សដែលខ្លួនពេញចិត្តនោះទេ។

ក៏ប៉ុន្តែ នៅក្នុងនោះក៏គេដឹងថាតារាខ្លះក៏មានម្ចាស់បេះដូងរួចហើយ ដូចជាកញ្ញា សុគន្ធកញ្ញា ជាដើម តែនាងមិនទាន់កំណត់នូវថ្ងៃរៀបការនៅឡើយនោះទេ ទាំងដែលនាងមានវ័យចូល៣០ឆ្នាំទៅហើយ។

ចង់ដឹងថាមានតារារូបណាខ្លះនោះ សូមតាមដានទាំងអស់គ្នា៖

១)កញ្ញាឱក សុគន្ធកញ្ញា៖ កំពុងតែលេចលឺដំណឹងថានាងកំពុងគិតគូរឿងរៀបការ ក៏ប៉ុន្តែនាងមានវ័យច្រើនណាស់ទៅហើយ។ ការរៀបការរបស់តារារូបនេះបានធ្វើឲ្យមហាជនជាច្រើន ទន្ទឹងអន្ទះសាររង់ចាំមិនស្ទើរនោះទេ។ 

កញ្ញា ឱក សុគន្ធកញ្ញា

២)កញ្ញាមាស សុខសោភា៖ ជាកំពូលតារាចម្រៀងមួយរូប ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងសង្គមសិល្បៈចម្រៀង បច្ចុប្បន្នតារារូបនេះក៏មានម្ចាស់បេះដូង តាមថែ និងតែងបង្ហាញភាពផ្អែមល្ហែមរួចទៅហើយ ក៏ប៉ុន្តែនាងហាក់មិនទាន់ គិតគូដល់ថ្ងៃជ័យមង្គលនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អាយុរបស់នាងក៏មិនតិចនោះដែរ ។

កញ្ញាមាស សុខសោភា

៣)កញ្ញា ដួង ហ្សូរីដា៖ បច្ចុប្បន្នតារាសម្តែងរូបនេះ បានស្ងាត់ពីសិល្បៈទៅបើកមុខជំនួញផ្ទាល់ខ្លួនវិញ តែអ្វីដែលគេចាប់អារម្មណ៍នោះគឺ នាងមានវ័យច្រើនទៅហើយក៏ប៉ុន្តែ មិនទាន់រៀបការនៅឡើយនោះទេ។

កញ្ញា ដួង ហ្សូរីដា

៤)កញ្ញាដេននីក្វាន់៖ ក៏មិនខុសពីតារាខាងលើនេះ បច្ចុប្បន្នកំពុងតែចាប់ចិត្តជាមួយនឹងបុរសម្នាក់រួចហើយ ក៏ប៉ុន្តែនាងមិនទាន់គិតដល់រឿងរៀបការ ខណៈវ័យកាន់ជ្រេទៅហើយ៕

ដេននីក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា