ភ្នំពេញ៖ តារាចម្រៀងសំនៀងផ្អែមប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ថ្មីៗនេះទីផ្សារសិល្បៈរបស់នាង ហាក់មានសន្ទុះគួរឲ្យកត់សម្គាល់ ខណៈដែលមានរឿងរ៉ាវឯកជនផ្ទាល់ខ្លួន បានលេចឮឡើងថា នាងពិតជាពូកែរក្សាចំណងស្នេហ៍ជាមួយគូស្នេហ៍បានយ៉ាងយូរ រហូតដល់ទៅជាង១០ឆ្នាំឯណោះ។

ទោះបីចំពោះទំនាក់ទំនងស្នេហារបស់ ម្ចាស់បទ «បំពេរម្ដាយ»  រូបនេះ មិនសូវបើកបង្ហាញឲ្យមហាជន បានជ្រាបក៏ពិតមែន ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ រយៈពេលជាង១០ឆ្នាំមកនេះ មិត្តប្រុសសំណព្វចិត្តរបស់ មាស សុខសោភា ពិតជាបានតាមមើលថែនាងយ៉ាងល្អ មិនឲ្យផុតក្រសែភ្នែក ។

ព្រោះជារឿយៗ រាល់ពេលទៅសម្ដែងនៅតាមខេត្ត ឬចូលរួមកម្មវិធីធំៗនានា គេតែងតែឃើញ លោក បង្ហាញវត្តមានក្បែរកញ្ញាជានិច្ច មិនដែលខកខានឡើយ ។ ទង្វើ​មួួយនេះ បានធ្វើឲ្យទស្សនិកជន កាន់តែដឹងច្បាស់ថាលោក ពិតជាស្រលាញ់កញ្ញាខ្លាំងណាស់ ហើយនេះក៏ជាចំណុចពិសេសមួយ ដែលនាំឲ្យបេះដូង មាស សុខសោភា អាចផ្ទុកកម្លោះសង្ហារូបនេះ បានដល់ទៅសព្វថ្ងៃ៕

ចង់ជ្រាបច្បាស់តាមដានរូបភាពខាងក្រោម៖

មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស
មាស សុខសោភា និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា