ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថាកាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានចេញមុខប្រកាសចំៗថាបានរៀបចំភស្តុតាងរួចរាល់អស់ហើយសម្រាប់ដាក់ពាក្យប្តឹង លោក ម៉ៃ សុគន្ធ ក្រោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ  តែមកទល់នឹងឥឡូវតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ហាក់ដូចជាមានភាពស្ងប់ស្ងាត់ខ្លះវិញហើយ ដោយអ្នកតាមដានព័ត៌មានមិនទាន់ឃើញមានការវិវឌ្ឍន៍ទៅជាយ៉ាងណាបន្តទៀតនៅឡើយទេ បន្ទាប់ពីមានការឆ្លើយតបពីភាគីម្ខាងទៀតរួចមក។

គួរឱ្យដឹងផងដែរថា  លោកម៉ៃ សុគន្ធ នៅពេលថ្មីៗនេះទៀតបានបញ្ចេញវីដេអូឌឺដងផ្លែផ្កា ដែលបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនរបស់តារាចម្រៀងសិរីមន្ត មានប្រតិកម្មមិនពេញចិត្តឡើយ ស្របពេលមានមតិមួយចំនួនតូចក៏ពេញចិត្តនឹងសម្តីរបស់ខាងលោក ម៉ៃ សុគន្ធដែរ។

នៅក្នុងវីដេអូលោកម៉ៃ សុគន្ធ បាននិយាយថា៖ «ជាអ្នកសិល្បៈ ឫក៏ជាបុគ្គលសាធារណៈ មិនហ៊ានប្រឈមមុខនឹងការរិះគន់នោះ ខ្ញុំគិតថាជាមនុស្សកំសាក តែសម្រាប់រូបខ្ញុំ ខ្ញុំរិះគន់គេ គេក៏បានរិះគន់ខ្ញុំរឿងបទកូពី គេជេរខ្ញុំ គេដៀលខ្ញុំ ខ្ញុំមិនខ្លាចការរិះគន់មួយនេះទេ តែសម្រាប់អ្នកខ្លាចការរិះគន់គឺជាមនុស្សកំសាកបំផុត»។

បន្ថែមពីនេះ លោកក៏បានភ្ជាប់ជាមួយសារយ៉ាងដូច្នោះថា៖ «អារម្មណ៍ពិត ចង់និយាយពីការពិត (ជីវិតជាអ្នកសិល្បៈ ទៅខ្លាចអីការរិះគន់) ផ្ញើជូន ចាស្ទីនកូពី ជាពិសេស #ចាប់ពស់កុំចាប់កន្ទុយណា #ច្បាប់សិទ្ធិបុគ្គល»។  មិនត្រឹមតែសារ និងសម្តីទាំងនេះទេ រូបលោកក៏បានលើកឡើងនូវច្បាប់មួយចំនួនផងដែរ៕

ចង់ដឹងថាលោកនិយាយបែបណាសូមតាមដានក្នុងវីដេអូខាងក្រោម៖

ខេមរៈ សិរីមន្ត
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
ច្បាប់ដែលម៉ៃ សុគន្ធ លើកឡើង
ច្បាប់ដែលម៉ៃ សុគន្ធ លើកឡើង
ច្បាប់ដែលម៉ៃ សុគន្ធ លើកឡើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត