ភ្នំពេញ៖ ជាការពិត នៅពេលឈានជើងចូលវិស័យសិល្បៈ គឺតារានីមួយៗ តែងតែ ព្យាយាមរៀបចំសកម្មភាព និងខំលុបបំបាត់ នូវរឿងមិនល្អជាច្រើន ព្រោះថា បើមិនដូច្នោះទេ ពួកគេ នឹងទទួលរង នូវការរិះគន់ ជាមួយនឹង ទង្វើរបស់ពួកគេ ជាក់ជាមិនខាន។

ជាពិសេស រឿងសម្ងាត់ ឬជីវិតឯកជន កាលពីមុនរបស់ តារាៗ ក៏អ្នកគាំទ្រ កាន់តែចង់ដឹង ចង់លឺខ្លាំង ជាងអ្វីៗទាំងអស់ រហូតមានតារាខ្លះ ព្យាយាមបិទបាំង រឿងពីមុនរបស់ពួកគេ ទាល់តែជិត។

ប៉ុន្តែជាក់ស្តែង តារាខ្មែរមួយចំនួន មិនខ្លាច នូវការបង្ហាញ រឿងរ៉ាវអតីតកាលរបស់ពួកគេនោះទេ ថាតើពីមុន ពួកគេ ធ្វើអ្វី ឬលក់អ្វី។ ហើយទង្វើរបស់ពួកគេទាំងនេះ ក៏បានធ្វើឲ្យគេសរសើរ ដែលហ៊ានទម្លាយ និងប្រាប់មហាជន ជារឿយៗ ពីអតីតកាលរបស់ពួកគេ៕

តោះតាមដានទាំងអស់គ្នា៖

១) ពេជ្រ សោភា ៖ ធ្លាប់លក់អំពៅ តាមដងផ្លូវ កាលនៅពីក្មេង​ ព្រោះថា កាលពីមុន ជីវភាពរបស់នាង លំបាកខ្លាំងណាស់ រកព្រឹកខ្វះល្ងាច។ ប៉ុន្តែ អាចនិយាយបានថា វាសនាមនុស្សមើលមិនឃើញ រហូតដល់ឆ្នាំ ២០០៧ ឬ២០០៨ នាងក៏ឈានជើងចូលវិស័យសិល្បៈ ដោយចូលជាច្រៀងក្នុង ផលិតកម្ម ហង្សមាស ហើយនាងក៏ទទួលបាន ភាពល្បីល្បាញ ក្លាយជា កំពូលតារាចម្រៀងមកទល់ពេលនេះ។

ពេជ្រ សោភា
ពេជ្រ សោភា

២) សាឡាត់ ស្រីឡាង៖ កាលពីមុន រូបនាង ជាក្មេងលក់ដំឡូងមុខរោងចក្រ ដោយពេលនោះ នាងខ្វល់តែម្យ៉ាងតែប៉ុណ្ណោះ ឲ្យតែអាចរកលុយបាន ទោះរបរអ្វីក៏នាង ហ៊ានធ្វើដែរ។ អ្វីដែលសំខាន់ ជីវិតរបស់នាង កាលពីមុន គឺនាង ជាអ្នកនិយាយ និងទម្លាយដោយផ្ទាល់ ព្រោះ នាងមិនខ្លាចបាក់មុខ នូវរបរកាលពីមុនរបស់នាងនោះទេ។ ប៉ុន្តែងាកមកមើល បច្ចុប្បន្ននេះវិញ រូបនាង ក្លាយជា តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាពខ្លាំង នៅក្នុងការងារសិល្បៈ។

សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង

៣) ពាក់មី៖ ធ្លាប់ជា កម្មករសំណង់ មុននឹងបោះជើង ចូលខាងវិស័យកំប្លែង ដោយកាលពីមុន រូបលោក មានជីវភាពលំបាកវេទនាខ្លាំង រកព្រឹកខ្វះល្ងាច ដោយក្នុងមួយថ្ងៃ លោកមានលុយតែប៉ុន្មានពាន់រៀល តែប៉ុណ្ណោះ ក្នុងការចិញ្ចឹមក្រុមគ្រួសាររបស់លោក។ អ្វីដែលមិនអាចមើលឃើញ ក្នុងពេលមួយភ្លែតតែប៉ុណ្ណោះ ជីវិតរបស់ពាក់មី បានផ្លាស់ប្តូរទាំងស្រុង ដោយក្លាយជា តារាកំប្លែងដ៏ល្បីល្បាញខ្លាំង នាពេលសព្វថ្ងៃនេះ ដែលអាចរកចំណូលបានរាប់ពាន់ដុល្លារ។

ពាក់មី
ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី