ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងខ្លះៗ ពីការលេងហ្គេមម្យ៉ាង ដែលចេញបរទេសជាច្រើននិយមនាំគ្នាលេង ដើម្បីយកថវិកាជួយជនក្រីក្រ អ្នកកំពុងតែជួបផលលំបាកនៅក្នុងសង្គមបច្ចុប្បន្ន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាខ្មែរជាច្រើនដួងដូចជាលោកប៉ែន ចំរ៉ុង អ្នកនាង សារ៉ាយ សក្ខណា និងតារាសម្តែងដទៃទៀត បាននាំគ្នាលេងហ្គេមប្រភេទនេះ ក៏ប៉ុន្តែពួកគេបានជ្រើសយកចេកពីរផ្លែមកហូបជំនួសវិញ ដើម្បីជួយដល់ប្រជាជននៅក្នុងប្រទេសកម្ពុជាទាំងឡាយដែលកំពុងតែទទួលរងគ្រោះដោយសារទឹកជំនន់ និងជំងឺដ៏កាចសាហាវផងដែរ។

ដោយក្នុងនោះលក្ខខណ្ឌនៃការចូលរួមមានដូចជា៖

-ថតវីដេអូបង្ហោះ

-ចេកពីរផ្លែដាក់ចូលមាត់ហើយកុំទាន់អាលទំពារ និយាយថា «I CAN DO IT!»

-ទំពារចេកឲ្យអស់ ហើយនិយាយថា Banana Challenge Success

-ផ្ញើជូនមិត្ត ឬបងប្អូនចំនួន 5នាក់

-បរិច្ចាថវិកា ចំនួន ៥ដុល្លារ បើអាចធ្វើបាន ចំនួន ១០ដុល្លារបើមិនអាចធ្វើបាន។

-សរសេរ #bananachallenge #donatecontace នៅលើវីដេអូផុស។

ទង្វើរបស់តារាទាំងនេះ បានធ្វើឲ្យមហាជនជាច្រើន បានសរសើរដល់ពួកគេ ដែលមានទឹកចិត្តល្អ ជួយដល់អ្នកលំបាកនៅក្នុងប្រទេស មិនត្រឹមតែប៉ុណ្ណោះការដែលលេងហ្គេមបែបនេះ បានផ្តល់នូវភាពសប្បាយផង និងបានធ្វើអំពើល្អផង ដូច្នោះរង់ចាំមើលថាមានតារារូបណាទៀតដែលធ្វើបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
ប៉ែន ចំរុង
ប៉ែន ចំរុង
តារាៗលេងហ្គេមហូបចេក
តារាៗលេងហ្គេមហូបចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង