ភ្នំពេញ៖ មួយរយៈនេះនៅលើបណ្តាញសង្គម អ្នកគាំទ្រតែងតែសង្កេតឃើញថា អ្នកម្តាយកូនមួយ ក៏ដូចជាពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍លោក លី វ៉ាហេទ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗ ដែលទាំងនេះធ្វើឲ្យមហាជនមិនតិចនាក់នោះទេ លួចច្រណែននឹងអ្នកទាំងពីរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកនាង សុខ សោម៉ាវត្តី បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រ ស្ទើរតែលើសជាតិស្ករទៀតហើយ នៅពេលដែលឃើញតារារូបនេះ បង្ហោះរូបជាមួយគូស្នេហ៍ ដោយភ្ជាប់ជាមួយ Caption និងវីដេអូដ៏ស្វីតមួយថា៖ “ធ្វើការរាល់ថ្ងៃ ថ្ងៃ ថ្ងៃ មិនដឹងពេលណាមាន Holiday ម្ដងទៀតទេ ...សង្ឃឹមថាចប់ភារកិច្ចរៀងៗខ្លួនដោយជោគជ័យ and turn on our holiday mood very soon”។

ម៉្យាងវិញទៀត សម្រាប់ការបង្ហោះរូបម្តងនេះផងដែរ អ្នកទាំងពីរកាន់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះថារូបមួយសន្លឹកនោះ អ្នកទាំងពីរ បញ្ចេញសាច់មួយទំហឹងនៅលើឆ្នេរសមុទ្រតែម្តង។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះហើយ មហាជនជាច្រើនពិតជាទទូចចង់ឃើញថ្ងៃពិសេសរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះណាស់៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី