ភ្នំពេញ៖ កាលពីព្រឹកមិញនេះ មានការភ្ញាក់ផ្អើលពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញកំពូលតារាចម្រៀងលោកខេមរៈ សិរីមន្ត បានបើកប្រកាស រកស៊ីផ្នែកអចលនទ្រព្យដោយចំណាយទុនជាង១០លានដុល្លារ ក្រៅពីលោកមានការងារសិល្បៈដែលកំពុងតែដើរឡើងរលូនផងនោះ។

នៅក្នុងនោះដែរ ឃើញថាតារាចម្រៀងរូបនេះបានលេងខ្លួនយ៉ាងស្រស់សង្ហា ពាក់វ៉ែនតាខ្មៅ ជិះឧទ្ធម្ភាគចក្រយ៉ាងប្លែកភ្នែក និងទាក់ទាញ ទោះបីលោកមានវ័យច្រើន និងមានប្រពន្ធកូនរួចមកហើយក្តី។

ជាក់ស្តែង នៅក្នុងឱកាសដ៏ពិសេសមួយនេះគ្រួសាររបស់លោកជាច្រើននាក់ ក៏បានមកចូលរួមផងដែរ ជាពិសេសគឺបងប្អូនស្រីៗរបសលោក ដោយក្នុងនោះម្នាក់ៗបានធ្វើខ្លួនយ៉ាងស្រស់ស្អាត បង្ហាញពីភាពទាក់ទាញ មិនចាញ់តារា ប៉ុន្មាននោះទេ។

ក្រោយពីបានឃើញរូបទាំងនេះ ធ្វើឲ្យអ្នកគាំទ្រសឹងមិនជឿ ព្រោះទើបដឹងថាតារារូបនេះមានបងប្អូនស្រីៗ ដែលមានសម្រស់សុទ្ធតែស្អាតៗបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកខេមរៈ សិរីមន្ត
លោកខេមរៈ សិរីមន្ត
លោកខេមរៈ សិរីមន្ត
បងប្អូនលោកខេមរៈ សិរីមន្ត
បងប្អូនលោកខេមរៈ សិរីមន្ត
បងប្អូនលោកខេមរៈ សិរីមន្ត
បងប្អូនលោកខេមរៈ សិរីមន្ត
បងប្អូនលោកខេមរៈ សិរីមន្ត
បងប្អូនលោកខេមរៈ សិរីមន្ត
បងប្អូនលោកខេមរៈ សិរីមន្ត
បងប្អូនលោកខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត