សៀមរាប៖ ក្រោយពីរៀបចំភ្ជាប់ពាក្យ ជាមួយគូដណ្តឹងរួច ឃើញថាតារាចម្រៀងដែលមានសម្លេងផ្អែមស្រទន់លោក នី រតនា កាន់តែមានភាពផ្អែមល្ហែមនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងលើសជាតិស្ករ។

មួយរយៈពេលចុងក្រោយនេះ ឃើញថាតារារូបនេះតែងតែដឹកដៃគូណ្តឹងរបស់ខ្លួន ចូលលេងនៅក្នុងកម្មវិធីជាច្រើន ជាពិសេសនោះគឺអ្នកទាំងពីរ តែងតែមានដំណើរកម្សាន្តជាមួយគ្នានៅតាមខេត្ត បង្ហាញពីសុភមង្គលនឹងគ្នា ពេលបានចាប់ដៃគ្នាជាគូអនាគត។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារារូបនេះ ក៏មានដំណើរកម្សាន្តជាមួយគ្នាម្តងទៀត ដោយបានផ្តិតយករូបភាពស្វីតៗជាមួយគូដណ្តឹង ក៏ដូចជាគ្រួសារយ៉ាងមានសុភមង្គល។

ក្រោយពីបានឃើញរូបភាពទាំងនោះ ទើបដឹងថាគូណ្តឹងមួយគូនេះ កាន់តែផ្អែមល្ហែម នឹងគ្នាខ្លាំងគួរឲ្យច្រណែនតែម្តង មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនក៏ជូនពរឲ្យពួកគេរៀបការឆាប់ៗនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នី រតនា និងគូដណ្តឹង
នី រតនា និងគូដណ្តឹង
នី រតនា និងគូដណ្តឹង
នី រតនា និងគ្រួសារ
នី រតនា និងគ្រួសារ
នី រតនា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា