(ភ្នំពេញ)៖ បវរកញ្ញាឯកកម្ពុជា ឆ្នាំ២០១៧ គឺកញ្ញា រឿន ស៊ីណាត បានក្លាយជាបេក្ខនារីតំណាងប្រទេសកម្ពុជា ទៅចូលរួមការប្រកួតសម្រស់ដ៏ធំមួយ គឺកម្មវិធី « Miss Universe ASEAN» ឆ្នាំ២០១៨ ខណៈកម្មវិធីនេះ គឺមានការចូលរួមពីសំណាក់បេក្ខនារី ដែលមានសម្រស់ស្រស់សោភា តំណាងប្រទេសនីមួយៗជាច្រើន ក្នុងតំបន់អាស៊ាន ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ខណៈកម្មវិធីកំពុងដំណើរការ គឺតម្រូវឲ្យបេក្ខនារីនីមួយៗ ទទួលបានសំឡេងគាំទ្រច្រើនពីទស្សិកជន តាមរយៈការបោះឆ្នោត តាមអនឡាញ។

អ្វីដែលពិសេសនោះ បេក្ខនារី ដែលបានសំឡេងគាំទ្រច្រើនជាគេ នឹងក្លាយជាម្ចាស់ជយលាភីក្នុងកម្មវិធី «Miss Universe ASEAN» ២០១៨ ព្រមទាំងមានឱកាសបន្ត ទៅប្រកួតក្នុងវគ្គជម្រុះ៥នាក់ចុងក្រោយ ក្នុងកម្មវិធី «Miss Grand Slam ASEAN» ផដដែរ។

ជាក់ស្តែង ដើម្បីឲ្យបេក្ខនារីរបស់កម្ពុជា គឺកញ្ញា រឿន ស៊ីណាត ទទួលបានជយលាភីនោះ សូមចូលរួមបោះឆ្នោតទាំងអស់គ្នា គ្រាន់តែចុចចូលក្នុង Link រួចធ្វើការ Share ខណៈដោយ 1 like = 5 ពិន្ទុ , 1 comment = 10 ពិន្ទុ (ចំណាំ: អាចខមិនបានតែពាក្យ #MissGrandSlamCambodia ឬ #SupportCambodia) 1 Share = 20 ពិន្ទុ។ ការបោះឆ្នោតនឹងបញ្ចប់នៅ ៣ថ្ងៃបន្ទាប់ ហេតុនេះសូមបងប្អូនជួយធ្វើការ Vote ដល់បេក្ខនារីរបស់កម្ពុជា ដើម្បីលើកទឹកចិត្ត និងគាំទ្របេក្ខនារី រឿន ស៊ីណាត។

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត