ភ្នំពេញ៖ ត្រឹមតែមួយរយៈពេលដ៏ខ្លី បានធ្វើឲ្យតារាសម្តែងវ័យក្មេងជី ឈីងលីន តួក្មេងស្រីកាច មិនា នៅក្នុងរឿង«ផ្កាថ្ម»ហក់ឡើង នូវប្រជាប្រិយភាពយ៉ាងខ្លាង លើសពីការរំពឹងទុក និងមិនចាញ់តារារៀមច្បងនោះទេ។

ដោយសារតែ សមត្ថភាពរួមផ្សំនឹងរូបសម្រស់ស្រស់ស្អាតពីកំណើត បានធ្វើឲ្យក្មេងស្រីរូបនេះទទួលបានការចាប់អារម្មណ៍ កាន់តែខ្លាំងពីបណ្តាអ្នកទស្សនា ក៏ដូចជាផលិតករជាច្រើន បានជ្រើសយកនាង មកសម្តែងក្នុងរឿងភាគជាច្រើនទៀត។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាវ័យក្មេងរូបនេះបានដើរលេងកម្សាន្តថតរូបជាមួយនឹងក្មេងៗដទៃទៀតនៅក្នុងផ្សារទំនើប តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅខាងក្រៅក៏មានអ្នកគាំទ្រមិនថាតូច និងធំនោះទេ បាននាំគ្នាសុំនាងថតរូបព្រោងព្រាត ពេញផ្សារតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបង្ហាញអារម្មណ៍ នៅលើបណ្តាញសង្គមទៅកាន់អ្នកគាំទ្រយ៉ាងដូច្នោះថា៖«មិនា អរគុណបងៗប្អូននិងពុកម៉ែបងប្អូនទាំងអស់គ្នា ដែលបានស្រលាញ់ចូលចិត្ត មិនា រំភើបនិងសប្បាយចិត្តណាស់ ដែលបានពួកគាត់សុំថត»។

ក្រោយពីបានឃើញសកម្មភាពទាំងនេះ ទើបដឹងថាតារាវ័យក្មេងរូបនេះពិតស្ទុះឡើងនូវប្រជាប្រិយភាពយ៉ាងខ្លាំងតែម្តង ស្របពេលដែលនាងទើបតែនឹងលេងរឿងភាគខ្នាតធំបែបនេះជាលើកដំបូង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាសម្តែងវ័យក្មេងជី ឈីងលីន
តារាសម្តែងវ័យក្មេងជី ឈីងលីន
តារាសម្តែងវ័យក្មេងជី ឈីងលីន
ជី ឈីងលីន ត្រូវអ្នកគាំទ្រសុំថត
ជី ឈីងលីន ត្រូវអ្នកគាំទ្រសុំថត
ជី ឈីងលីន ត្រូវអ្នកគាំទ្រសុំថត
ជី ឈីងលីន ត្រូវអ្នកគាំទ្រសុំថត
ជី ឈីងលីន ត្រូវអ្នកគាំទ្រសុំថត
ជី ឈីងលីន ត្រូវអ្នកគាំទ្រសុំថត
ជី ឈីងលីន ត្រូវអ្នកគាំទ្រសុំថត
ជី ឈីងលីន ត្រូវអ្នកគាំទ្រសុំថត
ជី ឈីងលីន ត្រូវអ្នកគាំទ្រសុំថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន