អូស្ត្រាលី៖ដូចប្រិយមិត្តបានជ្រាបហើយថា អ្នកនាង គឹម លីហ្សា បានបញ្ចប់អាជីពជាតារាសិល្បៈ ដោយសម្រេចចិត្តរៀបការទៅតាមស្វាមីសង្ហា និងរស់នៅប្រទេស​អូស្ត្រាលី ។

ការចាកឆ្ងាយពីសិល្បៈរបស់អតីតតារាសម្ដែងរូបនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការនឹករឮកនាងជាខ្លាំង។ យ៉ាងណាមិញ គ្រប់គ្នានៅតែបន្តតាមដានមើលគ្រប់សកម្មភាពរបស់អ្នកនាង បើទោះជាសព្វថ្ងៃតារារូបនេះ កំពុងសាងគ្រួសារលើទឹកដីក្រៅប្រទេសក៏ដោយ។

តូយ៉ាង អ្វីដែលធ្វើឲ្យប្រិយមិត្ត ស្រឡាំងកាំងនោះ មុននេះបន្តិច តារាសាច់សខ្ចីរូបនេះ ក៏ឆ្លៀតទម្លាយពីរូបភាពប៉ុន្មានសន្លឹក បង្ហាញពីទីធ្លា បរិវេណក្នុងផ្ទះដ៏ធំរបស់អ្នកនាង នាទឹកដីអូស្រ្តាលី។ ដោយក្នុងនោះអ្នកម្ដាយវ័យក្មេងរូបនេះបានសរសេរសារយ៉ាងខ្លីថា៖«ចាក់ប៉េតុងនៅក្រោយផ្ទះ​ ទុកឲ្យលោកកូនរត់លេង»

មើលចុះ! ដីផ្ទះវីឡារបស់ គឹម លីហ្សា នៅអូស្តា្រលី ពិតជាមានទីធ្លាធំខ្លាំងមិនធម្មតានោះទេ ហើយបើទោះជាមិនប្រាប់ក៏គេអាចសន្និដ្ឋាន បានថាអ្នកនាងនិងគ្រួសារ ចំណាយប្រាក់មិនតិចឡើយ ដើម្បីសាងសង់ផ្ទះធំ ទ្រនំខ្ពស់មួយនេះ៕

គឹម លីហ្សា និងគ្រួសារ
ទីធ្លាផ្ទះវីឡាគឹម លីហ្សា នៅអូស្តា្រលី
ទីធ្លាផ្ទះវីឡាគឹម លីហ្សា នៅអូស្តា្រលី
ទីធ្លាផ្ទះវីឡាគឹម លីហ្សា នៅអូស្តា្រលី
ទីធ្លាផ្ទះវីឡាគឹម លីហ្សា នៅអូស្តា្រលី
ទីធ្លាផ្ទះវីឡាគឹម លីហ្សា នៅអូស្តា្រលី
ទីធ្លាផ្ទះវីឡាគឹម លីហ្សា នៅអូស្តា្រលី
ទីធ្លាផ្ទះវីឡាគឹម លីហ្សា នៅអូស្តា្រលី
ទីធ្លាផ្ទះវីឡាគឹម លីហ្សា នៅអូស្តា្រលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា