ភ្នំពេញ៖ កាលពីយប់មិញនេះ ម្ចាស់បទ «ខ្ញុំលែងត្រូវការស្នេហា» កញ្ញា វី ឌីណែត បានបញ្ចេញMVបទថ្មីរបស់ខ្លួន មានចំណងជើងថា «គេមិនស្រលាញ់យើងទេ» កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់អ្នកលេងបណ្តាញសង្គម។

យ៉ាងណាមិញ សម្រាប់MVបទថ្មីនេះផងដែរ ទាំងសាច់រឿងក្នុងបទចម្រៀង និងអត្ថន័យពិតជាមានន័យចាក់ដោតខ្លាំងមែនទែន សម្រាប់អ្នកខូចចិត្តរឿងស្នេហា ហើយជាពិសេសនោះ គឺសម្រាប់អ្នកដែលស្រលាញ់គេម្នាក់ឯងតែម្តង។

តួយ៉ាង ចំពោះបទ «គេមិនស្រលាញ់យើងទេ» ដែលទើបតែចេញក្តៅៗនេះ ពិតជាទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ដោយមានអ្នកShare និងlike យ៉ាងច្រើននៅលើបណ្តាញសង្គម ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រថែមទាំងសរសើរ MV នេះមិនដាច់ពីមាត់ថែមទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

MV ថ្មី «គេមិនស្រលាញ់យើងទេ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត