ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកនាង ខ្ញុង ហាក់ដូចជាមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ តាមរយៈការសម្ដែងនៅលើបណ្ដាឆាក Concert នានាជាច្រើន ។

ដោយឡែក សម្រាប់គ្រួសាររបស់អ្នកនាងវិញ ឃើញថានាងតែងតែ បង្ហោះរូបភាពផ្អែមល្ហែម ជាមួយស្វាមី និងកូនប្រុសជាទីស្រលាញ់របស់នាងជានិច្ចផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តាមរយៈបណ្តាញសង្គមរបស់អ្នកនាង បានបង្ហោះរូបភាព អមជាមួយសារសន្ទនា​រវាងនាង និងកូនប្រុសរបស់នាង ដែលបាននិយាយជួយលើកទឹកចិត្តរូបនាងថា៖  

សារ ខ្ញុង

ជាមួយនឹងការសន្ទនាមួយនេះដែរ បានធ្វើឲ្យអ្នកនាង ខ្ញុង ដែលជាម្ដាយ ទប់អារម្មណ៍ពុំបាន នៅពេលឃើញកូនខ្លួនចេះដឹង ដឹងគុណដាក់រូបនាង ទាំងខ្លួននៅតូចបែបនេះ។

ទាំងនេះបង្ហាញឲ្យឃើញច្បាស់ថា បើទោះបីជាកូនប្រុសរបស់ អ្នកនាង ខ្ញុង មានវ័យនៅក្មេងក៏ពិតមែន តែកូនប្រុសរបស់នាង ពិតជាប្រកបទៅដោយគន្លងធម៌ ដោយចេះជួយលើកទឹកចិត្តម្ដាយ នៅពេលដែលនាងជួបទុក្ខ មិនសប្បាយចិត្ត ជាមួយនឹងរឿងអ្វីមួយផងដែរ៕ 

ខ្ញុង និងកូនប្រុស
ខ្ញុង និងកូនប្រុស
ខ្ញុង និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង