ភ្នំពេញ៖ តារាចម្រៀងកុងត្រា វ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារី ឃុយ ម៉ីហៀង ចាប់តាំងពីប្អូនបញ្ចប់ការប្រឡងកម្មវិធី លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១រួចមក មហាជនសង្កេតឃើញថា ប្រជាប្រិយភាពរបស់ប្អូនហាក់កើនឡើង ជានិច្ច មិនថយចុះនោះទេ ព្រោះម៉ីហៀងតែងតែត្រូវបាន ម្ចាស់កម្មវិធីតន្ត្រីជាច្រើន អញ្ជើញឲ្យទៅច្រៀងជារឿយៗផងដែរ។

ដោយឡែក ទន្ទឹមនឹងការឡើងឆាកតន្ត្រីជាញឹកញាប់ មហាជនក៏បានចាប់អារម្មណ៍ត្រង់ចំនុចមួយថា ស្ទើរតែគ្រប់ឆាក នៅពេលដែល តារាចម្រៀងតូចច្រឡឹងរូបនេះ ឡើងច្រៀងម្តងៗ ប្អូនតែងតែយកបទអតីតមេក្រុមរបស់ខ្លួនគឺអ្នកនាង សុគន្ធ និសា មកច្រៀងយ៉ាងតិច១ ទៅ២បទ មិនដែលខាននោះទេ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបញ្ជាក់ឲ្យឃើញថា ម៉ីហៀង ប្រាកដជាស្រលាញ់អតីតមេក្រុមរបស់ខ្លួន អ្នកនាង សុគន្ធ និសា ខ្លាំងហើយ ព្រោះថាស្ទើរតែគ្រប់ឆាកដែលប្អូនឡើងច្រៀងម្តងៗ ម៉ីហៀង មិនដែលភ្លេចយកបទមេក្រុមរបស់ខ្លួន មកច្រៀងនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សុគន្ធ និសា និង ម៉ីហៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា