រឿងដ៏គួរឲ្យខ្លាចមួយបានកើតឡើង ដែលនេះប្រហែលជាថ្ងៃអវសាន នៃពិភពលោកហើយមើលទៅ។

យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា ផេនឃ្វីនឈ្មោលមួយក្បាល បានលេប កូនរបស់ខ្លួនទាំងមូល ដែលទើបនឹងញាស់ នៅក្នុងសួនសត្វមួយនៃភាពខាងជើងឆៀង ខាងកើតនៃខេត្ដ Heilongjiang ប្រទេសចិន។ បន្ទាប់ពីព្យាយាមមិនបានសម្រេចក្នុងការផ្ដល់ចំណី ទៅកូនដែលទើបនឹងកើត ផេនឃ្វីនដែលជាឪពុកនេះ បែរជាលើកកូននោះមក និងលេបចូលក្នុងពោះទាំងមូលតែម្ដង។

យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ដបាននិយាយថា ហេតុការណ៍នេះគឺជាហេតុការណ៍ដែល កម្រកើតមាន ហើយតាមរយៈអ្នកយាមដែលមើលតាម វីដេអូដែលគេដាក់ថតចោលសត្វទាំងនោះ នាំគ្នាភ្ញាក់ផ្អើល ព្រោះតែប្រភេទសត្វនេះ ជាប្រភេទសត្វដែលទន់ភ្លន់ មិនគួរណាលេបកូនទាំងរស់នោះទេ។

តើប្រិយមិត្ដជឿ ឬមិនជឿ? សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]