សហរដ្ឋអាមេរិក ៖ កាលពីយប់មិញនេះដែរ តារាកំប្លែងជើងចាស់ អ្នកនាង គ្រត បានធ្វើដំណើរចេញទៅប្រទេសសហរដ្ឋអាមេរិក ដើម្បីទៅសម្ដែងជូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះផងដែរ។

យ៉ាងណាមិញ នេះគឺជាលើកដំបូងរបស់ តារាកំប្លែង អ្នកនាង គ្រត ក្នុងការចាកចេញទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក ហើយនេះក៏ជាលើកទី៣ផងដែរ សម្រាប់ការចេញទៅសម្ដែង នៅឯក្រៅប្រទេសរបស់តារាស្រីរូបនេះ ដោយកន្លងមកអ្នកនាងធ្លាប់បានចេញទៅសម្ដែងនៅលើទឹកដីបារាំង និង អូស្ត្រាលី រួចមកហើយផងដែរ។

ជាមួយគ្នានេះដែរ ចំពោះការចេញទៅសម្ដែងក្រៅប្រទេសលើកមុនៗ តារាស្រីរូបនេះ ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់ប្រជាជនខ្មែរដែលរស់នៅឯក្រៅប្រទេស ហើយចំពោះការចេញទៅសម្ដែងលើកដំបូង នៅលើទឹកសហរដ្ឋអាមេរិកនេះដែរ ក៏គេជឿជាក់ថាអ្នកនាងនឹងទទួលបានការគាំទ្រ ដូចលើកមុនៗផងដែរ៕ 

គ្រត
គ្រត
គ្រត និងបងប្អូន
គ្រត និងបងប្អូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាងគ្រត តារាកំប្លែង