(ភ្នំពេញ)៖ ក្រោយពីមានការស៊ែររូបភាពនៃក្មេងៗ២នាក់បងប្អូន នៅក្នុងបណ្តាញសង្គម រួចមក ឃើញថាមានការអាណិតអាសូរ លើពួកគេខ្លាំងមែនទែន ពីសំណាក់មហាជន។ 

ជាមួយគ្នានេះដែរ អ្នកនាងក៏បាន ចូលរួមស៊ែរ និងបង្ហោះសារយ៉ាងសោកសៅទៅកាន់ក្មេងៗទាំងនោះដែរថា «ឲ្យលោកអើយលោកក្រោមមេឃតែមួយ តែវាសនាខុសគ្នា អាណិតសែនអាណិតរៀនបណ្តើរ មើលប្អូនបណ្តើរ មីងពិតជាជាអាណិតក្មួយណាស់និងក្មួយតូចណាស់ដែរកើតមកត្រូវម្តាយស្លាប់ចោលទាំងក្មួយនៅក្មេង ថាតើក្មួយរងា យ៉ាងណាមីងមើលរូបក្មួយហើយ ធ្វើឲ្យមីងទប់ទឹកភ្នែកមិនបាន ដោយសារ​តែរយ​លានអត្ថន័យតាមរយៈរូបថត២សន្លឹក តើមានបងប្អូនណាដឹងថាគាត់រស់នៅទីណាអត់? ខ្ញុំពិតជាចង់ជួបក្មួយទាំងពីរណាស់ ដោយមានសម្លៀកបំពាក់និងសម្ភារៈសិក្សាព្រមទាំងគ្រឿងបរិភោគបន្តិចបន្តួចដែល មីងចង់ផ្តល់ក្មួយទាំងពីរជួយ share ដើម្បីបានដឹងទៅដល់ក្មួយផង»។

ទាំងនេះស្ដែងឲ្យឃើញថាអ្នកនាង ទូច ស្រីល័ក្ខ ពិតជាមានចិត្តល្អខ្លាំងមែនទែន ទៅលើក្មេងៗ និង ជនក្រីក្រផ្សេងៗ ដែលនាងបានឃើញ តាមការបង្ហោះក្នុងហ្វេសប៊ុក៕

អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
រូបថត ក្មេងកំព្រា២នាក់
រូបថត ក្មេងកំព្រា២នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ