ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា នៅតែរក្សាបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ខ្លួន បើទោះបីជាប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមួយនេះ អស់រយៈពេលជាង១០ឆ្នាំហើយក៏ដោយក្ដី។

ជាក់ស្ដែង បើងាកទៅចាប់អារម្មណ៍ពីជីវិតឯកជន របស់តារាស្រីរូបនេះវិញ គឺមានភាពឡូយឆាយ មិនចាញ់តារាស្រីផ្សេងៗនោះឡើយ ដោយគ្រាន់តែភាគច្រើនទស្សនិកជនមិនសូវបានចាប់អារម្មណ៍តែប៉ុណ្ណោះ។

ជាការពិត ជីវិតឯកជនរបស់តារាចម្រៀង កញ្ញា មាស សុខសោភា ពិតជាមានភាពហាយសូរ និងទាន់សម័យមិនធម្មតានោះទេ ដោយសម្ភារៈប្រើប្រាស់របស់នាងវិញ មិនថាកាបូប សម្លៀកបំពាក់ ទួរស័ព្ទ ឬរថយន្ត សុទ្ធសឹងតែជារបស់ប្រ៊េនៗ ម៉ាកល្បីៗ ដែលមានតម្លៃថ្លៃទាំងអស់ ដោយក្នុងនោះដែរ តារាស្រីរូបនេះ ក៏ធ្លាប់ចំណាយ​លុយជាច្រើន ដើម្បីធ្វើដំណើរកម្សាន្តក្រៅប្រទេស ជាលក្ខណៈផ្ទាល់ខ្លួនផងដែរ។

ជាមួយគ្នានេះដែរ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ សូម្បីទ្រនំដែល តារាស្រីរូបនេះ ស្នាក់នៅជាប្រចាំក៏ជាផ្ទះវីឡាធំស្កឹមស្កៃ មិនចាញ់តារាជំនាន់គ្នានឹងនាងប៉ុន្មាននោះដែរ៕ 

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា