ភ្នំពេញ៖ ក្រោយរៀបការអស់រយៈពេលជាច្រើនខែ គេសង្កេតឃើញថាម្ចាស់បទ «មាតាដៃមួយរយ» អ្នកនាង សុគន្ធ និសា ដូចជាកម្របើកបង្ហាញពីជីវិតគ្រួសារឲ្យមហាជន បានជ្រាបខ្លាំងណាស់។

ជាក់ស្ដែងចំពោះរឿងនេះ សម្រាប់អ្នកគាំទ្រ នៅតែចាំតាមដាន សឹងគ្រប់សកម្មភាពរបស់អ្នកនាង ជាពិសេស រឹតតែចង់ដឹងថាជីវិតគ្រួសាររបស់តារាស្រីរូបនេះ យ៉ាងណាទៅហើយដែរ។

តួយ៉ាង កាលពីថ្មីៗនេះកញ្ញា ណាក់ ស្រីណា ដែលជាមិត្តសំណព្វរបស់អ្នកនាង សុគន្ធ និសា ក៏បានចែកចាយរូបភាពរបស់ខ្លួន ក្នុងដំណើរកម្សាន្ត នាខេត្តសៀមរាប។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ រូបមួយសន្លឹកក្នុងចំណោមនោះ ក៏មានរូបភាពប្ដីប្រពន្ធរបស់ សុគន្ធ និសា ចូលរួមផងដែរ។

ទាំងនេះ អាចបង្ហាញច្បាស់ណាស់ថា បើទោះបីជាមិនសូវប្រកាសពីជីវិតគូក្រោយ​រៀបការ មែនពិត ក៏អ្នកនាង សុគន្ធ និសា និងស្វាមី នៅតែមានភាពផ្អែមល្ហែមនឹងគ្នា មិនខុសពីប្ដីប្រពន្ធដទៃដែរ គ្រាន់តែពេលខ្លះ អ្នកនាងមិនសូវចង់ចែកចាយពីរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា