ភ្នំពេញ៖ តើប្រិយមិត្តណាខ្លះ នៅចាំ Freshie Girl&Boy ឆ្នាំ២០០៥ ដែលជាជំនាន់មួយ មានភាពល្បីល្បាញ និងមានអ្នកចាប់អារម្មណ៍ជាងគេបំផុត ជាងឆ្នាំនានា។

ក្នុងនោះដែរ អតីត Freshie Girl ដែលជាប់ឆ្នាំ ២០០៥ បច្ចុប្បន្ន ក៏មានអ្នកខ្លះ​បានចាកចេញ ពីពិភពសិល្បៈ ដើម្បី បើករបររកស៊ីផ្សេង និងអ្នកខ្លះទៀត នៅតែបន្ត ការងារសិល្បៈ ជាតារាបង្ហាញម៉ូត និង តារាសម្តែងជាដើម។

ជាក់ស្តែង កាលពីម្សិលមិញនេះ អតីតFreshie Girl ២០០៥ លេខ១ លោកជំទាវ ចម កន្និកា និង Freshie Girl លេខ៣  កញ្ញា ប្រាសាទ ដាវីន បានជួបគ្នា នៅក្នុងកម្មវិធីមួយ ដោយនៅពេលនោះ ពួកគេ​ បានបង្ហាញភាពស្និទ្ធស្នាល រវាងគ្នា  ព្រោះកម្របានជួបគ្នាខ្លាំងណាស់ ចាប់តាំងពីឆ្នាំដែលពួកគេ បានប្រលងជាមួយគ្នា។ បើងាកមើលសម្រស់របស់អ្នកទាំងពីរ គឺនៅតែស្រស់ស្អាត និងក្មេងជាងវ័យដដែល មិនចាញ់ កាលពីមុននោះទេ។ 

គួរបញ្ជាក់ផងដែរថា ក្រោយពី លោកជំទាវ ចម កន្និកា​ បានជាប់ ក្នុងកម្មវិធី Freshie Girl&Boy ២០០៥ មិនបានប៉ុន្មាន លោក ជំទាវ ក៏បានឈប់ពីសិល្បៈតែម្តង បើទោះបីពេលនោះ លោកជំទាវ មានការគាំទ្រ ពីសំណាក់មហាជនក៏ដោយ៕

ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
លោកជំទាវ ចម កន្និកា
លោកជំទាវ ចម កន្និកា
លោកជំទាវ ចម កន្និកា និង ប្រាសាទ ដាវីន
ជំនាន់ Freshie Girl ២០០៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រាសាទ ដាវីន