ភ្នំពេញ៖  តារាសម្ដែងស្រីសម្បុរស្រអែម កញ្ញា ណាក់ ស្រីណា បានបង្ហាញក្ដីរំភើបចិត្តជាខ្លាំង ក្រោយពេលកំពូលតារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា បានធ្វើរឿងដ៏ពិសេសមួយ សម្រាប់នាងកាលពីពេលថ្មីៗនេះផងដែរ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះដែរ នៅលើបណ្តាញសង្គមរបស់ តារាស្រីរូបស្រស់ កញ្ញា ណាក់ ស្រីណា បានបង្ហោះវីដេអូ រួមជាមួយនឹងរូបភាព ដោយបានបង្ហាញពីសកម្មភាព ដែលអ្នកនាង សុគន្ធ និសា បានទៅSurprise នំខួបកំណើត និងកាដូ ឲ្យនាងដល់ផ្ទះតែម្ដង ស្របពេលដែលថ្ងៃកំណើតពិតប្រាកដរបស់នាង នៅសល់ប្រហែលជាងកន្លះខែទៀតឯណោះ។

ជាមួយនឹងក្ដីរំភើបមួយនេះដែរ កញ្ញា ណាក់ ស្រីណា ក៏បានសរសេរសារដ៏ត្រេកអរមួយផងដែរថា « ដល់វគ្គគាត់លេងវិញម្តងហើយ មិនបាច់ចាំដល់ថ្ងៃទេគាត់Surprise ទុកកន្លះខែមុនឲ្យហើយ មិននិយាយថារំភើបមិនបាន ពិតជាអរគុណខ្លាំងបំផុតសំរាប់ទឹកចិត្តនិងរាល់ទង្វើល្អៗដែលតែងតែផ្តល់ឲ្យខ្ញុំ សប្បាយចិត្តខ្លាំងណាស់ដែលបានទទួលនំbirthday ដ៏ស្រស់ស្អាតនិងវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យពីបងស្រី Srey Toch Pit Pit និងប្អូនស្រី Vathana January» ។

យ៉ាងណាមិញ ទង្វើទាំងនេះរបស់ តារាចម្រៀង អ្នកនាង សុគន្ធ និសា បានធ្វើឲ្យតារាសម្ដែង កញ្ញា ណាក់ ស្រីណា រំភើបចិត្តជាខ្លាំង ដោយក្នុងដែរនាងក៏បានឆ្លៀតបន់ស្រន់ឲ្យ អ្នកនាង សុគន្ធ និសា ដែលជាមិត្តសម្លាញ់ ឆាប់មានបុត្រឆាប់ៗនេះថែមទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោមនេះ៖ 

ណាក់ ស្រីណា
ណាក់ ស្រីណា
សុគន្ធ និសា និងណាក់ ស្រីណា
សុគន្ធ និសា និងណាក់ ស្រីណា
កាដូ សុគន្ធ និសា ជូន ណាក់ ស្រីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា