ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងរួចមកហើយថា កាលពីម្សិលមិញនេះតារាសម្តែងប្រចាំប្រទេសថៃ តួស្រីនៅក្នុងរឿង«បុព្វេសន្និវាស» កញ្ញាBella Ranee បានមកដល់ប្រទេសកម្ពុជាជាលើកទីពីរ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីការស្រលាញ់និងចូលចិត្តរូបនាងជាខ្លាំង។

តែអ្វីដែលនឹកស្មានមិនដល់នោះគឺ តារាសម្តែងស្រីរូបនេះ មានសំណាងខ្លាំង ព្រោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានតារាឯកថៃរូបនេះ ឲ្យបានចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុផ្ផា ព្រះបរមរាជវាំង។

មិនត្រឹមតែប៉ុណ្ណោះ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក៏បានប្រទានវត្ថុមានតម្លៃទៅកាន់តារារូបនេះជាច្រើនផងដែរ។ ស្របពេលជាមួយគ្នានេះដែរ តារារូបនេះក៏បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយមានសំណាងជាងតារាដទៃ ដោយបានភ្ជាប់ជាមួយនឹងសារដ៏មានន័យមួយថា៖

«នាងពិតជាមានអារម្មណ៍ថារំជួលចិត្តណាស់ ពេលដែលទ្រង់អនុញ្ញាតិឲ្យរូបនាង ចូលទៅជួបសម្ដេចម៉ែ ហើយក៏សប្បាយចិត្តដែលសម្ដេចម៉ែបានប្រទានDVD Concertដ៏រូបនាង នាងថាវាប្រៀបបានដូចជាសុបិន្តយ៉ាងដូច្នោះ»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Bella បានចូលគាល់ព្រះមហាក្សត្រី
Bella បានចូលគាល់ព្រះមហាក្សត្រី
Bella បានចូលគាល់ព្រះមហាក្សត្រី
Bella បានចូលគាល់ព្រះមហាក្សត្រី
Bella បានចូលគាល់ព្រះមហាក្សត្រី
វត្ថុអនុស្សាវរីយ៍ ដែល Bella បានទទួលពីព្រះមហាក្សត្រី
សាររបស់ Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]