ភ្នំពេញ៖ ខណៈពេល ដែលមានមហាជនជាច្រើនមានការងឿងឆ្ងល់ ក្រោយក្មេងៗដែលគេបានជួយសង្គ្រោះ​​​ ពីក្នុងរូងភ្នំអស់រយៈពេលចំនួនពីរថ្ងៃ យ៉ាងមានភាពស្វិតស្វាញខ្លាំង មិនទាន់បើកបង្ហាញមុខមាត់ពិត និងសភាពមុខមាត់ក្រោយចេញពីរូងភ្នំ ពេលនេះលោកមាស រិទ្ធី អ្នកអានព័ត៌មានដ៏ល្បីនៅស្រុកខ្មែរ ក៏បានទម្លាយការពិត។

យ៉ាងណាមិញ មកទល់នឹងពេលនេះ ការចុះជួយសង្គ្រោះក្មេងៗទាំង១២ និងគ្រូបង្វឹកមួយរូប បានឈានចូលមកថ្ងៃទី៣ហើយ មិនត្រឹមតែប៉ុណ្ណោះ ប៉ុន្មានថ្ងៃមកនេះក្រុមអ្នកជំនាញបានចូលទៅជួយបាន៨នាក់មកហើយ ដោយក្នុងថ្ងៃទី១ បាន៤នាក់ និងថ្ងៃទី២បានបួននាក់ទៀត ដោយសុវត្ថិភាព។ លើសពីនេះ គេក៏បានសង្ឃឹមថានឹងជួយពួកគេចេញមកក្រៅជួបជុំគ្រួសារដោយសុវត្ថិភាព និងមិនមានរឿងអ្វីកើតឡើង តទៅទៀតនៅថ្ងៃនេះ។ 

ក្រុមអ្នកសង្គ្រោះ

ក៏ប៉ុន្តែរឿងដែលមហាជនមានភាពងឿងឆ្ងល់នោះគឺ ក្រុមអ្នកសង្គ្រោះមិនបានបង្ហាញមុខក្មេងៗដែលបានជួយសង្គ្រោះទាំង៨នោះទេ ព្រោះថាបណ្តាប្រជាជនជាច្រើនប្រទេសពិតជាចង់ដឹងសភាពមុខមាត់របស់ពួកគេ ថាទៅជាយ៉ាងណាទៅហើយ ក្រោយជាប់នៅក្នុងរូងភ្នំអត់អាហារជាច្រើនថ្ងៃ។

មិនបានប៉ុន្មានផង លោកមាស រិទ្ធី ក៏បានបកស្រាយនិងនិយាយពីចម្ងល់មួយនេះថា ដោយសារតែមានហេតុផលមួយចំនួន គឺ ហេតុផលទី១ ដើម្បីសុវត្ថិភាព និងសុខភាពរបស់ពួកគេ ព្រោះថាខ្លាចនៅក្នុងរូងភ្នំយូរ ក្មេងៗនិងមានជំងឺឆ្លងម្យ៉ាង ក៏ដូចជាមានបញ្ហាកែវភ្នែក ខណៈពេលក្មេងៗនៅក្នុងទីងងឹតយូរ ដូច្នោះត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីការពារជាមុន។

ហេតុផលទី២ មិនចង់ឲ្យគ្រួសារដឹងមុខកូន ដោយសារខ្លាចឃើញរូបភាពមុខមាត់កូនខ្លួនក្រោយជាប់ប៉ុន្មានថ្ងៃ នៅក្នុងរូងមានសភាពមិនប្រក្រតី និងប្រតិកម្មមកអ្នកសង្គ្រោះថាជួយអ្នកនេះមុន និងទុកកូនអ្នកនោះក្រោយ ដោយវាបង្កឲ្យមានការច្រណែនគ្នា និងបង្កើតការក្តៅក្រហាយចំពោះអ្នកសង្គ្រោះ។ 

យ៉ាងណាមិញ ទោះបីមកដល់មន្ទីរពេទ្យក៏ដោយ គ្រួសារមិនអាចជួបមុខបាន (ពោលគឺ ឲ្យមើលតែតាមកញ្ចក់ប៉ុណ្ណោះ) ដោយរយៈពេល២ថ្ងៃ ឫយូរជាងនេះ ទើបឲ្យពួកគេចូលមើលកូនបាន។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះ ដែលជាថ្ងៃទី៣ក្នុងការសង្គ្រោះ ក្រុមអ្នកសង្គ្រោះនឹងជួយ យកអ្នកទាំង៥ដែលនៅសល់នៅក្នុងរូងភ្នំមកទាំងអស់ ទោះបីជាមានភ្លៀងយ៉ាងណាក៏ដោយ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លោក មាស រិទ្ធី
ក្រុមអ្នកសង្គ្រោះ
ក្រុមអ្នកសង្គ្រោះ
រប្រៀបសង្គ្រោះក្មេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]