ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មហង្សមាស កូនប្រុសលោកព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ កាន់តែលេចធ្លោនៅក្នុងវិស័យសិល្បៈ មិនចាញ់តារារៀមច្បង ខណៈពេលដែលទើបនឹងឈានជើងចូល នៅក្នុងវិស័យមួយនេះ។

បច្ចុប្បន្នតារារូបនេះកាន់តែមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ មិនថា​បទចម្រៀងថ្មីៗ និងការសម្តែងMV ជាច្រើនទៀត។ តែបើនិយាយពីពេលលោកចេញ​ពីកម្មវិធីនានាវិញ ហ្វេនជាច្រើននាំគ្នាចោមរោមសឹងតែជិតអស់ ទាំងនេះដោយសារតែការស្រលាញ់ និងគាំទ្រពីយុវវ័យ ស្របពេលដែលលោកមានរូបសម្រស់សង្ហា ញញឹមស្រស់ផងនោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងញញឹមស្រស់រូបនេះបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ដោយឃើញ លោកបានធ្វើម្ហូបដ៏គួរឲ្យចង់ញុំា ឲ្យគ្រួសាររបស់ខ្លួន ដោយមើលទៅយ៉ាងស្ទាត់ជំនាញ។

ក្រោយពីបានឃើញដូច្នោះ ធ្វើឲ្យបណ្តាអ្នកគាំទ្រសរសើរគ្រប់គ្នាតែម្តង ព្រោះមិនមែនស្អាតតែរូប និងជាមនុស្សប្រុស តែរឿងការងារធ្វើម្ហូបបែបនេះ ក៏មិនណយដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ និងម្តាយ
សុវត្ថិ មុនីវណ្ណ ធ្វើម្ហូប
សុវត្ថិ មុនីវណ្ណ ធ្វើម្ហូប
សុវត្ថិ មុនីវណ្ណ ធ្វើម្ហូប
សុវត្ថិ មុនីវណ្ណ ធ្វើម្ហូប
សុវត្ថិ មុនីវណ្ណ ធ្វើម្ហូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ