ភ្នំពេញ៖ រឿងភាគដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍របស់ប៉ុស្តិ៍ហង្សមាស «ផ្កាថ្ម» បានឆក់យកអារម្មណ៍អ្នកទស្សនាមិនធម្មតាទេ។ កាលពីយប់មិញនៅក្នុងភាគទី ២ របស់រឿងនេះ គឺថាកម្សត់ស្រក់ទឹកភ្នែករហូតតែម្តង ដែលធ្វើឲ្យអ្នកទស្សនាចូលតួតាមមិនតិចឡើយ។

នៅក្នុងឈុតដ៏កម្សត់របស់អ្នកនាង ឌុច សុភា ដែលត្រូវសង្សារសំណព្វចិត្តលោក យែម សំអូន បោះបង់ទៅរកស្រីអ្នកមាន ដែលសម្តែងកញ្ញា កុល ដាវី នោះគឺពិតជាស្លុងអារម្មណ៍ខ្លាំងទៅតាមសាច់រឿងព្រមជាមួយនឹងការសម្តែងដ៏សមហាក់បីដូចជាស្ថិតក្នុងឆាកជីវិតពិតៗ។

តាមរយៈខំមិនរាប់ពាន់នៅពេលដែលកំពុង Live លើហ្វេសប៊ុកដែលបានសរសើរលើរឿងភាគមួយនេះ គឺពិតជាសញ្ញាដ៏ល្អសម្រាប់វិស័យខ្សែភាពយន្តខ្មែរដោយស្រូបយកអ្នកទស្សនាមិនចាញ់ភាពយន្តបរទេសឡើយ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក យែម សំអូន ក្នុងរឿង «ផ្កាថ្ម»
ឌុច សោភា ស្រក់ទឹកភ្នែកក្នុងរឿង «ផ្កាថ្ម»
ឌុច សោភា ស្រក់ទឹកភ្នែកក្នុងរឿង «ផ្កាថ្ម»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា