ពីមួយឆ្នាំទៅមួយឆ្នាំ សម្រស់តារាសម្តែង ឌុច សោភា កាន់តែស្អាត និងក្មេងទៅៗ ពិតជាមិនគួរឲ្យជឿ

//s9.kh1.co/cf/cfcf1ab27d201193884b4081d031a793e7804124.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនចង់ជឿនឹងភ្នែកសោះថា តារាសម្តែង ឌុច សោភា នៅតែរក្សាសម្រស់ និងភាពក្មេងជាងវ័យបានដូច្នេះសោះ ខណៈពេលដែលអាយុអ្នកនាងកាន់តែកើនទៅហើយ។

ភ្នំពេញ៖ ឌុច សោភា គឺជាតារាសម្តែងជើងចាស់មួយរូបដែលមានប្រជាប្រិយភាពនៅក្នុងបេះដូងយុវវ័យនាពេលកន្លងមក ដោយតារារូបនេះបានរួមចំណែកសម្តែងភាពយន្តជាច្រើនរាប់មិនអស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ទោះបីជាពេលនេះ អ្នកនាងបានដកថយពីអាជីពជាសិល្បការិនី ដោយមកគ្រប់គ្រងជំនួញរបស់ខ្លួនពិតមែន ប៉ុន្តែក្រឡេកមើលសម្រស់តារាស្រីរូបនេះនៅតែស្អាត និងក្មេងជាងវ័យដដែល មិនខុសកាលពីនៅសម្តែងភាពយន្តនោះឡើយ។

ដោយឡែក នាពេលថ្មីៗនេះ ឌុច សោភា បានបង្ហោះរូបភាពថ្មីៗរបស់ខ្លួនទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទៀតហើយ ដោយលើកនេះគឺមិនខុសពីពេលមុនៗឡើយ គឺសម្រស់អ្នកនាងគឺនៅស្អាតដូចដើម ទាំងសាច់មុខគឺស្អាត​ សរលោងម៉ត់ខៃ ចំណែករូបរាងគឺនៅតែស្វែលដូចមុនអញ្ចឹងដែរ ដោយមិននឹកស្មានថាតារារូបនេះនៅតែរក្សាភាពក្មេងជាងវ័យបានដូច្នេះសោះ។

ចំណែកអ្នកគាំទ្រពិតជាភ្ញាក់ផ្អើលមិនតិចនោះទេនៅពេលដែល តារាស្រីរូបនេះនៅតែស្អាត និងក្មេងបែបនេះនោះ ខណៈអាយុរាងជ្រេបន្តិចមែនក៏ដោយចុះ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា (រូបថ្មី)
ឌុច សោភា (រូបថ្មី)
ឌុច សោភា (រូបថ្មី)
ឌុច សោភា (រូបថ្មី)
ឌុច សោភា (រូបថ្មី)
ឌុច សោភា (រូបថ្មី)
ឌុច សោភា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T