ភ្នំពេញ៖ ពិធីការិនីជើងចាស់កញ្ញា ឌួង ហ្សូរីដា នៅតែអាចរក្សាប្រជាប្រិយភាពរបស់ខ្លួន ឲ្យនៅខ្លាំងដដែល បើទោះជាមួយរយៈចុងក្រោយនេះ នាងហាក់មិនសូវសម្បូរការងារសិល្បៈក៏ដោយ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ ផ្អែកលើគណនីហ្វេសប៊ុករបស់ពិធីការីដ៏ឆ្នើមរូបនេះ បានធ្វើឲ្យមហាជនលាន់មាត់សរសើររូបនាងខ្លាំងមែនទែន នៅពេលដែលឃើញនាងShareរូបភាពឡានថ្មីជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយ Caption ថា៖ “កាដូសម្រាប់អ្នកម្តាយដែលចង់បានឡាននេះជាយូរណាស់មកហើយ”។

ក្នុងនោះដែរ សម្រាប់ឡាន Tundra មួយគ្រឿង ដែលកញ្ញា ឌួង ហ្សូរីដាទិញជូនម្តាយខ្លួននេះ បើគិតពីតម្លៃវិញក៏មិនក្រោយខ្ទង់ម៉ឺនដុល្លារនោះដែរ។ ទោះជាយ៉ាងណាក្តី តារាចាស់វស្សារូបនេះ បានទទួលពាក្យសរសើរពីមហាជនថា ពិតជាកូនស្រីដ៏ល្អ បន្ទាប់ពីឃើញទង្វើដ៏គួរឲ្យសរសើររបស់នាង ធ្វើសម្រាប់ម្តាយខ្លួន៕

ឌួង ហ្សូរីដា និងម្តាយ
ឌួង ហ្សូរីដា និងម្តាយ
ឡានថ្មី ឌួង ហ្សូរីដា ជូនម្តាយ
ឡានថ្មី ឌួង ហ្សូរីដា ជូនម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា