ជោគជ័យសិល្បៈហើយ ស៊ីន យូប៊ីន ថែមទាំងជាម្ចាស់ហាងអាហារជប៉ុន ដ៏ល្បីមួយនេះទៀត

//s9.kh1.co/dc/dc82bf0f23aefdb0857e9292c6f5c940f81ccac1.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២៣ ៣ល្ងាច · ១០ ខែមុន

ដឹងត្រឹមថាកញ្ញា ស៊ីន យូប៊ីន ជាម្ចាស់ហាងតែគុជដ៏ល្បីមួយ ប៉ុន្តែមិនធ្លាប់ដឹងសោះថា នាងក៏ជាម្ចាស់ហាងអាហារជប៉ុនដ៏ល្បីមួយនេះ។

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកញ្ញា​ ស៊ីន យូប៊ីន បានឈានជើងដើរលើវិថីសិល្បៈ ហើយសាងកេរ្ដិ៍ឈ្មោះល្បីល្បាញ មានមហាជនស្គាល់ច្រើនផងដែរ។ លើសពីនេះទៅទៀត នាងក៏ជាសិល្បៈការិនីខ្មែរដំបូងគេ ដែលមានឱកាសចូលរួមក្នុងកម្មវិធីធំៗលំដាប់អន្តរជាតិ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា​ ស៊ីន យូប៊ីន 
កញ្ញា​ ស៊ីន យូប៊ីន 

មួយវិញទៀត ប្រិយមិត្តមួយចំនួនធំប្រាកដជាមិនធ្លាប់បានដឹងនោះទេ ថាតារាស្រីរូបនេះ ក៏ជាអ្នកជំនួញមួយរូបដែលកំពុងជោគជ័យ។ ពិតណាស់ កាលពីពេលថ្មីៗនេះកញ្ញា ស៊ីន យូប៊ីន ទើបតែទិញសិទ្ធ Franchise ហាងតែគុជដ៏ល្បីមួយ ហើយមុននេះ គេក៏ទើបតែដឹងថានាង ក៏បានទិញFranchise ហាងអាហារជប៉ុនដ៏ល្បីមួយទៀតផងដែរ។ 

កញ្ញា​ ស៊ីន យូប៊ីន 
កញ្ញា​ ស៊ីន យូប៊ីន 

ក្នុងនោះដែរ ទោះបីមានជំនួញក្នុងដៃប៉ុន្តែ កញ្ញា ស៊ីន យូប៊ីន មិនបានបញ្ចេញឈ្មោះ ឬអួតអាងពីខ្លួនប្រាប់មហាជនសោះឡើយ ពោលគឺរឿងដែលដឹងថាតារារូបនេះជាម្ចាស់ហាងអាហារជប៉ុនYuzu ក៏ដោយសារពិធីការិនីល្បីឈ្មោះកញ្ញា ឌួង ហ្សូរីដា ផងដែរ។ លើសពីនេះទៅទៀត តារារូបនេះពិតជាបានសរសើរទៅកាន់កញ្ញា ស៊ីន យូប៊ីន ពេញៗមាត់ ខណៈនាងជាម្ចាស់ហាង តែមិនបញ្ចេញឈ្មោះ បែរជាស្ងាត់ទៅវិញ។ ហើយពិធីការិនីរូបនេះ បាននិយាយថា៖ 

មិនអោយសរសើរនិងស្រលាញ់កូនហ្នឹងម៉េចបាន បើចេះនោះចេះ ហើយនៅតែល្អនិងទន់ភ្លន់មិនប្រួលប្រែជាមួយបងៗ ទោះបីខ្លួនឯងជោគជ័យនឹងការងារសិល្បៈ និង មុខជំនួញលំដាប់ Hight Show កាលីបៗ ប៉ុន្តែមិនចេះអួតអាង រឺ ក្អេងក្អាងឡើយ អរគុណ អូន Shin Yubin ស៊ីន យូប៊ីន ដែលបានអញ្ចើញអបងៗទាំង៣ និង បងប្រុសធំរបស់ពួកយើងមកពិសារអាហារជប៉ុនដ៍ល្បីដែលជា Franchie ពីប្រទេសថៃ ឥឡូវមកដល់កម្ពុជាហើយ ដែល យូប៊ីន គឺជាថៅកែស្រី ដ៍ស្រស់ស្អាត តូចច្រលឹងនេះឯង  សំខាន់មិនសូវ Promote ផង រកកន្លែងអង្គុយជូនភ្ញៀវមិនបាន ទាល់តែកក់មុន ព្រោះអាហារជប៉ុននៅទីនេះរស់ជាតិខុសពីកន្លែងផ្សេងៗ ។  ជូនពរអូនឆាប់ជាសះស្បើយនិងដើរបានធម្មតាវិញ (បងៗសែនស្រឡាញ់ទឹកចិត្ត ទោះរវល់យ៉ាងណា នៅឈឺជើងយ៉ាងណា ស៊ូដើរកាន់ឈើជ្រត់មកជួបបងៗ) ជាពិសេសសូមអោយអូនកាន់តែមានភាពល្បីល្បាញក្នុងវិស័យសិល្បៈ និង ជោគជ័យគ្រប់ជំនួញដែលអូនកំពុងរកទទួលទានណា៕

សម្ដីកញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីដា និងកញ្ញា ស៊ីន យូប៊ីន
កញ្ញា ឌួង ហ្សូរីដា និងកញ្ញា ស៊ីន យូប៊ីន
កញ្ញា ឌួង ហ្សូរីដា និងកញ្ញា ស៊ីន យូប៊ីន 
កញ្ញា ឌួង ហ្សូរីដា និងកញ្ញា ស៊ីន យូប៊ីន 
រូបភាព
រូបភាព
ឌួង ហ្សូរីដាស៊ីន យូប៊ីន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T