(ភ្នំពេញ)៖ តារាចម្រៀងប្រុសស្រីពីរដួង មកពីផលិតកម្មហង្សមាស គឺកញ្ញា ឈីន រតនៈ និងលោក គ្រី ថៃពៅ អ្នកទាំងពីរបានដឹកដៃគ្នាយ៉ាងត្រសងឡើងបង្ហើរសំនៀង លើឆាកហង្សមាស ដែលធ្វើឱ្យអ្នកគាំអ្រចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអ្នកទាំងពីរមិនត្រឹមតែ ច្រៀងបានយ៉ាងពិរោះនោះទេ ថែមទាំងមានការសម្តែង ធ្វើកាយវិកាលេងទឹកមុខ យ៉ាងស័ក្តិសមទៀតផង។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តារាប្រុសស្រី លោក គ្រី ថៃពៅ និងកញ្ញា ឈិន រតនៈ ត្រូវបានអ្នកគាំទ្រចំអន់ទៀតផង ដោយពួកគេលើកឡើងថា «ពិតជាស័ក្តិសមគ្នាណាស់» ដោយក្នុងន័យនេះ ពួកគេបានន័យថា បើជាគូស្នេហ៍នឹងគ្នា ពិតជាសមគ្នាយ៉ាងខ្លាំង ព្រោះជាតារាចម្រៀងដូចគ្នា។

ជាការពិត តារាប្រុស ដែលជាម្ចាស់ពាន «Cambodian idol» រដូវកាលទី៣ គ្រី ថៃពៅ រំលេចស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ ជាមួយតារាចម្រៀងស្រី ដែលជាអតីតបេក្ខនារីប្រឡង «The Voice Cambodia» រដូវកាលទី២ ឈីន រតនា នៅយប់មួយ ក្នុងកម្មវិធីប្រគំតន្រ្តី របស់ស្ថានីយទូរទស្សន៍ហង្សមាស ដោយអ្នកទាំងពីរ ចាប់ដៃគូច្រៀងជាមួយគ្នាយ៉ាងស័ក្តិសម និងមានសំនៀង ត្រូវចិត្តយុវវ័យសម័យថ្មីតែម្តង។

ទន្ទឹមគ្នានេះ លោក គ្រី ថៃពៅ និងកញ្ញា ឈិន រតនៈ បានថតរូបជាមួយគ្នាយ៉ាង កៀកកិត ស្និទ្ធស្នាលក្បែរគ្នា ជាផ្នូរនឹងការចំអន់របស់អ្នកគាំទ្រ ខណៈរូបនេះ ត្រូវបានគេដឹងថា គ្រី ថៃពៅ លាក់ទុកក្នុងទូរស័ព្ទជាច្រើនថ្ងៃខែមកហើយ មិនឲ្យអ្នកណាម្នាក់ឃើញទេ ព្រោះលោកជាសុភាពបុរស។ យ៉ាងណាមិញ ដោយសារតែរំភើប ទំនងជាអារម្មណ៍ពុះកញ្ជ្រោលខ្លាំងនារាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ តារាចម្រៀងល្បីរឿងច្រៀងខុសប៉ារ៉ូល គ្រី ថៃពៅ ដាច់ចិត្តទម្លាយរូបដ៏ស្និទ្ធស្នាលនោះរួមជាមួយសារយ៉ាងមានន័យថា «ជាមួយនារីដ៏ផ្អែមល្ហែម»។

ដោយឡែក ទាំងនេះគ្រាន់តែជាការចំអន់របស់ទស្សនិកជនតែប៉ុណ្ណោះ ខណៈទំនាក់ទំនងពិតប្រាកដរបស់តារាប្រុសស្រីទាំងពីរនេះ យ៉ាងណានោះ យើងមិនបានដឹងនៅឡើយទេ។ អ្វីដែ

ឈីន ​រតនៈ
ឈីន ​រតនៈ
គ្រី ថៃពៅ
គ្រី ថៃពៅ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈីន រតនៈ