ភ្នំពេញ៖ បច្ចុប្បន្ននេះ បើទោះជាកញ្ញា បេនី យ៉ាំង បានឈប់ពីការងារសិល្បៈក្តី ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាង នៅតែមានដដែលសម្រាប់អ្នកគាំទ្រទូទាំងប្រទេស។ ហើយមិនត្រឹមតែប៉ុណ្ណោះ អតីតតារារូបស្រស់ម្នាក់នេះ ក៏កំពុងតែមមាញឹក និងមុខជំនួញផ្ទាល់ខ្លួន ស្ទើរតែដកឃ្លាមិនរួចនោះដែរ។

ដោយឡែក បើងាកមកមើលជីវិតឯកជនរបស់កញ្ញា បេនី យ៉ាំងវិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម នាងមានរឿងក្តៅចិត្តដល់ថ្នាក់ បង្ហោះសារបោះសម្តីយ៉ាងចាស់ដៃ នៅលើគណនីផ្ទាល់ខ្លួន បន្ទាប់ពីមានមនុស្សមួយចំនួន រិះគន់នាងថតរូបស៊ិចស៊ី និងប្រើជីវិតហាយសូរ បង្ហោះលើបណ្តាញសង្គម។ ហើយថែមទាំងបញ្ជាក់ថា ជីវិតហាយសូររបស់នាង គឺកើតពីការខំខ្លួនឯង មិនមែនសុំលុយអ្នកណា​ ឬលក់ខ្លួននោះទេ។

ក្នុងនោះដែរ កញ្ញា បេនី យ៉ាំង បានសរសេរសារយ៉ាងច្រើនថា៖

ទោះជាយ៉ាងណាក្តី ផ្អែកលើសារទាំងនេះ កញ្ញា បេនី យ៉ាំង ចង់បញ្ជាក់ថា រូបនាងមិនខ្វល់នោះទេ ព្រោះថាការបង្ហោះរូបស៊ិចស៊ីបែបនេះ គឺជាសិទ្ធរបស់នាង ហើយការធ្វើបែបនេះ ក៏មិនបានទៅបៀតបៀន ឬធ្វើបាបលើអ្នកណាម្នាក់នោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង