ភ្នំពេញ៖ អតីតតារាសម្ដែង ដែលពោរពេញដោយទេពកោសល្យលោក សុវណ្ណ មករា ត្រូវបានគេស្គាល់ថាជាតារាមួយរូប ដែលមានមុខជំនួញក្នុងដៃច្រើនមិនធម្មតាទេ។

តួយ៉ាងទោះបីជាបច្ចុប្បន្នលោក ហាក់មិនសូវបង្ហាញមុខក្នុងកម្មវិធីនានា តែចំពោះការងារប្រចាំរបស់ប៉ាៗវ័យក្មេងនេះវិញ គឺមានច្រើនខ្លាំង រហូតសឹងរកពេលសម្រាកគ្មានផង។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ អតីតស្វាមីអ្នកនាង ឈិន សុធារី រូបនេះ បានទម្លាយ​រូបភាពដែលលោកកំពុងធ្វើការ ទាំងដៃកំពុងព្យួរសេរ៉ូម លើគណនីហ្វេសប៊ុកផ្លូវការរបស់លោក អមនឹងសារដ៏កម្សត់មួយថា៖ 

«អស់នឹងគេអង្គុយផឹកមើលបាល់ទាត់ ចំណែកខ្ញុំវិញអង្គុយដែរ តែអង្គុយព្យួរសេរ៉ូមធ្វើការងារទៅវិញ សង្ឃឹមថាអ្នកយល់អារម្មណ៍របស់ខ្ញុំពេលនេះ ហើយយើងខំប្រឹងដើរទៅមុខទាំងអស់គ្នា» ។

សារនិងរូបភាពនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើនមានការកោតសរសើរ ពីភាពតស៊ូព្យាយាមរបស់លោកជាខ្លាំង ព្រោះតែមិននឹកស្មានថាតារារូបនេះស្រលាញ់ការងារខ្លាំង ដល់ថ្នាក់មិនហ៊ានសម្រាក សូម្បីតែខ្លួនកំពុងមានសុខភាពមិនល្អក៏ដោយ ។ យ៉ាងណាមិញ គ្រាន់តែឃើញរូបភាពទាំងនេះហើយភ្លាម ក៏មានអ្នកគាំទ្របាននាំគ្នាផ្ញើសារជូនពរឲ្យលោកឆាប់ជាសះស្បើយផងដែរ៕

សុវណ្ណ មករា ខំធ្វើការទាំងព្យួរសារ៉ូម
សុវណ្ណ មករា ខំធ្វើការទាំងព្យួរសារ៉ូម
សុវណ្ណ មករា ខំធ្វើការទាំងព្យួរសារ៉ូម
សុវណ្ណ មករា ខំធ្វើការទាំងព្យួរសារ៉ូម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា