ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ពេលឃើញ វីជេ អាលីយ៉ា ធ្លាក់ខ្លួនឈឺធ្ងន់ សម្រាកនៅលើគ្រែមន្ទីរពេទ្យ និងមិនមានប្រាក់ដើម្បីព្យាបាលជំងឺ ដំណឹងនេះបានធ្វើឲ្យតារាសិល្បៈប្រុសស្រីតក់ស្លុតជាខ្លាំង។

ក្នុងនោះក៏មានតារាមួយចំនួន បានព្យាយាមស្វែងរកជំនួយដើម្បីជួួយសម្រាលបន្ទុកថ្លៃព្យាបាលរបស់នាង ទៅតាមលទ្ធភាពដែលពួកគេមានទៀតផង។

ដោយឡែកចំពោះតារាសម្ដែងល្បីឈ្មោះកញ្ញា សូដា នីតា ឯណោះវិញ នៅពេលបានដឹងពីស្ថានភាពនៃជំងឺរបស់មិត្តសម្លាញ់នេះភ្លាម នាងក៏បានបង្ហោះជាសារឆ្លងទ្វីបយ៉ាងកម្សត់ ដែលអាចឲ្យអ្នកអានក្ដុកក្ដួលសឹងស្រក់ទឹកភ្នែក  ។

ដោយកញ្ញាបានរៀបរាប់ថា៖ «ឆាប់ជាពួកម៉ាក កុំកើតអីឲ្យសោះណា ក្រោកឡើងឲ្យឆាប់ យើងនៅចាំសម្លាញ់អែងហៅយើងថា ( យាយស្វិតមិនចេះធាត់ )យើងហាមអែង មិនឲ្យគេងយូរទេណា ព្រោះយើងមិនចូលចិត្តអ្នកណាគេងយូរឡើយ ក្រោកឡើងសម្លាញ់»

សារនេះបានបង្ហាញពីទឹកចិត្តរបស់ សូដា នីតា ដែលកំពុងមានការព្រួយបារម្ភជាខ្លាំង ចំពោះមិត្តសំណព្វចិត្ត ខណៈខ្លួនឯងនៅឆ្ងាយមិនអាចមកសួរសុខទុក្ខមិត្តដោយផ្ទាល់បាន ពិតជាខ្លោចចិត្តគួរឲ្យអាណិតណាស់៕

សូដា នីតា
សូដា នីតា
អាលីយ៉ា
សារសូដា នីតា ផ្ញើរជូន អាលីយ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា