(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍មួយដ៏គួរឲ្យរន្ធត់ បានកើតឡើង ដោយមានមនុស្ស២នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែទឹកហូរគួចទម្លាក់ពីជ្រលងភ្នំ ដែលម្នាក់ជាមន្ត្រីពន្ធដា និងម្នាក់ទៀតជាម្ចាស់តូប ខណៈដែលហេតុការណ៍មួយនេះ បានកើតឡើងនៅ រមណីយដ្ឋានទឹកជ្រោះជ្រៀវ លើភ្នំឱរ៉ាល់ ក្នុងឃុំថ្ពង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដោយសភាពតក់ស្លុត និងរន្ធត់ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានធ្វើការចែកចាយ វីដេអូដ៏គួរឲ្យរន្ធត់មួយនោះ ព្រមជាមួយនឹងការសរសេរសារ ដាស់តឿនដល់មហាជន ត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។

លោក ណុប បាយ៉ារិទ្ធ បាននិយាយថា «សូមបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាបង្កើនការប្រុងប្រយ័ត្ន ក្នុងដំណើរកំសាន្ត យើងប៉ងចង់ទៅសប្បាយ ក៏មិនមានអ្នកណាដឹងមុនពីហេតុការណ៍ ដែលអាចកើតឡើងភ្លាមៗដែរ ប៉ុន្តែប្រសិនបើសភាពការណ៍មិនល្អទេ ដូចជាក្នុងវីដេអូនេះជាឧទាហរណ៍ គួរតែកុំចុះទឹក ហើយប្រសិនបើអាច ត្រូវតែបញ្ឈប់ដំណើរកំសាន្តភ្លាមៗ ហើយវិលត្រឡប់មកផ្ទះភ្លាម ឬផ្លាស់ប្តូរទីតាំងកំសាន្តថ្មីផ្សេងទៀត កុំស្តាយពេលមក កុំតស៊ូជាមួយហេតុការណ៍ ដែលយើងមើលមិនឃើញ ទើបសប្បាយមិនក្លាយជាទុក្ខ ព្រោះពេលវេលាសប្បាយវាដិតដាមឆាប់បាត់ ជាងពេលវេលាទុក្ខសោក»។

លោក បានបន្តថា «សូមជ្រើសរើសតំបន់រមនីយដ្ឋាន ដែលមានផាសុខភាព និងសុវត្ថិភាព ព្រោះជាក់ស្តែងដូចក្នុងវីដេអូនេះ បើទោះជាព្យាយាមជួយសង្គ្រោះ ក៏ពិបាកនឹងរកវិធីដោយទឹកហូរគួចខ្លាំង ខ្វះសម្ភារៈ ខ្វះអ្នកមានបទពិសោធន៍មកជួយ ចឹងហើយពិបាកនឹងរកមនុស្ស ដែលលះបង់ជីវិតប្រថុយប្រថានទៅជួយណាស់ ចូលរួមរំលែកទុក្ខគ្រួសារ ដែលបាត់បង់សមាជិកជាទីស្រឡាញ់»៕

ណុប បាយ៉ារិទ្ធ
សារណុប បាយ៉ារិទ្ធ
ទិដ្ឋភាព​បុរស ២នាក់ ត្រូវ​ទឹក​ហូរ​​គួច​ទម្លាក់​ពី​លើ​ភ្នំ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ