ភ្នំពេញ៖ កាលពីម្សិលមិញនេះជាថ្ងៃពិសេសរបស់ភរិយា កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោកខេមរៈ សិរីមន្ត ដែលបានប្រព្រឹត្តទៅដោយមានការជួបជុំគ្នាពីសំណាក់ក្រុមគ្រួសារយ៉ាងមានភាពសប្បាយរីករាយ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបរួចមកហើយថា ក្រោយពីតារារូបនេះបានបើកទម្លាយរឿងផ្ទាល់ខ្លួន ដែលអ្នកគាំទ្រជាច្រើនចង់ដឹងនោះ លោកក៏ចាប់ផ្តើមបណ្តើរភរិយាជាទីស្រលាញ់ទៅកម្មវិធីតូចធំនានាជាច្រើន។

ស្របពេលជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះជាពិធីខួបកំណើតរបស់ភរិយាជាទីស្រលាញ់របស់លោក ដែលមានការរៀបចំធ្វើពិធីជួបជុំបងប្អូន ឫគ្រួសារបន្តិចបន្តួច តែមើលទៅពិតជាមានភាពសប្បាយរីករាយ និងពោរពេញដោយសុភមង្គលខ្លាំងមែនទែន។

តែទោះជាយ៉ាងណាក្តី អ្នកគាំទ្រ បានចាប់អារម្មណ៍ថាហាក់ដូចជាគ្មានវត្តមានរបស់ស្វាមីនាងគឺលោកខេមរៈ សិរីមន្ត ព្រោះថារាល់រូបភាពមិនបានឃើញតារារូបនេះឡើយ។ ដូច្នោះហើយទើបអ្នកគាំទ្រគិតថា ប្រហែលជាលោករវល់នឹងកិច្ចការមួយចំនួនដែលសំខាន់ហើយ ទើបបានជាមិនឃើញរូបលោកបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត
នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត
នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត
នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត
នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត
នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត
នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត
នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត
នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត
នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត
នៅក្នុងពិធីខួបកំណើតភរិយាខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត