ភ្នំពេញ៖ ជាការពិតណាស់ បន្ទាប់ពីបទ`«សុភមង្គល មិនមែនស្ថិតលើ លុយមួយមុខ» របស់តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ បានចេញលើទីផ្សារ គេសង្កេតឃើញថាមានការគាំទ្រខ្លាំង ព្រោះតែអត្ថន័យក្នុងចម្រៀងនេះ ពិតជាពីរោះចាក់ដោតបេះដូងភរិយាសឹងគ្រប់រូបតែម្ដង។

ដោយឡែក កាលពីម្សិលមិញនេះដែរ អ្នកម្ដាយហាយសូរូបនេះ ក៏ឆ្លៀតរម្លឹកបទនេះជាថ្មីជាមួយការបង្ហើរសម្លេងគោកដោយគ្មានភ្លេង យ៉ាងពីរោះគួរឲ្យចង់ស្ដាប់។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ ច្រៀងមិនបានប៉ុន្មានផងស្រាប់តែអ្នកនាង លេងស្ទីលសុទ្ធតែយកកាំបិតកាន់ជាប់នឹងដៃ  អមនឹងការច្រៀងលេងទឹកមុខ ធ្វើឲ្យអ្នកទស្សនាហួសចិត្តនឹងភាពលេងសើចរបស់តារាស្រីរូបនេះជាខ្លាំង។

យ៉ាងណាមិញ វីដេអូឃ្លីបខ្លីដែលអ្នកនាង ស្រីល័ក្ខ ចែកចាយលើបណ្ដាញសង្គម គឺគ្រាន់តែចង់បង្កភាពសប្បាយរីករាយ ជូនប្រិយមិត្តអ្នកគាំទ្រខ្លួនតែប៉ុណ្ណោះ៕

តោះចង់ជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា ៖

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ