ភ្នំពេញ៖ ខណៈស្ថានភាពជំងឺឱពុក តារាចម្រៀង លោក ករុណា ពេជ្រ នៅតែមិនទាន់បានធូរស្បើយ ហើយរីឯផ្ទះដែលបានប្រកាសលក់ មិនទាន់លក់ចេញបានទៀតនោះ បានធ្វើឲ្យរូបលោក ដែលជាកូនមានក្ដីបារម្ភជាខ្លាំង រហូតដល់ថ្នាក់ធ្លាក់ខ្លួនឈឺ ថែមទៀតផង ។

ជាក់ស្ដែង កាលពីពេលថ្មីនេះៗ តាមរយៈការបង្ហោះសារ អមជាមួយរូបភាពដែល តារាចម្រៀងប្រុស លោក ករុណា ពេជ្រ កំពុងតែសម្រាកលើគ្រែ នៅក្នុងមន្ទីរពេទ្យ ដើម្បីពិនិត្យខួរក្បាល។ ក្នុងនោះ តារាប្រុសរូបនេះ បានសរសេររៀបរាប់ថា «មួយរយៈនេះ គិតហួស គិតច្រើនពេកហើយ... មានតែចូល ពិនិត្យសុខភាព និង ថតខួរក្បាល ឲ្យច្បាស់ម្តង ថា គួរទៅមុខ រឺ ទៅក្រោយ....!!! មិនគួរ គ្រប់រឿង មកបុកចូលពេលតែមួយ ដូចខ្វះពេលបុក....!!! »។ ដែលនេះបង្ហាញឲ្យឃើញថា តារាប្រុសរូបនេះ បានកំពុងតែរងសម្ពាធផ្លូវចិត្តជាខ្លាំង គួរឲ្យបារម្ភ។

យ៉ាងណាមិញ មហាជន និងជាពិសេសអ្នកគាំទ្ររបស់លោកជាច្រើន បានជួយផ្តល់កម្លាំងចិត្ត និងបានជូនពរលោកឲ្យបានឆាប់ជាសះស្បើយ ផងដែរ៕ 

ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
សារ ករុណា ពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ