ភ្នំពេញ៖ ក្រោយពីតារាចម្រៀងដ៏ល្បីឈ្មោះលោកនី រតនា បានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងរបស់ខ្លួនមក ឃើញថាតារារូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជានិច្ច នៅក្នុងបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាច្រើនច្រណែនគ្រប់គ្នាតែម្តង។

ដោយឡែក ឃើញថារាល់ពេលឡើងឆាក និងសម្តែងនៅក្នុងបទចម្រៀងម្តងៗ តារារូបនេះតែងតែមានម៉ូតសម្លៀកបំពាក់ប្លែកៗ និងថ្មីៗ ដោយមើលទៅយ៉ាងសង្ហា មិនថាលោកស្លៀកពាក់បែបណានោះទេ។

ជាក់ស្តែ ងកាលពីពេលថ្មីៗនេះដែរ ឃើញថាតារារូបនេះ បានបង្ហោះរូបមួយសន្លឹកជាមួយនឹងសម្លៀកបំពាក់ជាទាហាន ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តគ្នា និងនាំគ្នាសរសើរថា នៅពេលដែលលោកស្លៀកពាក់បែបនេះទៅ ក៏ឃើញសង្ហាមិនណយនោះដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបញ្ចេញសារមួយយ៉ាងដូច្នោះថា៖«ការងារក្រៅម៉ោងរបស់ខ្ញុំក្រៅពីសិល្បៈចម្រៀងត្រឹមជាទាហានការពារព្រំដែនម្នាក់ សង្ឃឹមថាបងប្អូនមិនស្អប់ខ្ពើមខ្ញុំនោះទេ»។ តាមរយៈសារមួយនេះ ជាមួយនឹងសម្លៀកបំពាក់បែបនេះ អ្នកគាំទ្រស្មានថា លោកនឹងចេញបទចម្រៀងថ្មីនៅក្នុងពេលឆាប់ៗនេះមិនខាន៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នី រតនា និងគូដណ្តឹង
នី រតនា និងគូដណ្តឹង
នី រតនា
នី រតនា
នី រតនា
នី រតនា ក្នុងសម្លៀកបំពាក់ទាហាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា