ភ្នំពេញ៖ តារាចម្រៀងប្រុស លោក សាន ផានិត នាពេលបច្ចុប្បន្ន ប្រជាប្រិយភាពនៅតែទទួលបានការគាំទ្រខ្លាំង មិនចាញ់តារាជំនាន់ក្រោយនោះទេ ។

ដោយឡែក ស្រាប់តែថ្មីៗនេះ បន្ទាប់ពីលោក សាន ផានិត បានឃើញទិដ្ឋភាពក្មេងប្រមូលសម្រាមពីរនាក់ កំពុងតែប្រមូលសម្រាមនៅខាងមុខផ្ទះខ្លួន ស្រាប់តែធ្វើលោកនឹកស្រណោះ ដល់ជីវិតពីអតីតកាលរបស់ខ្លួន មុនពេលឈានជើងចូលសិល្បៈ ដោយក្នុងនោះលោកបានសរសេររៀបរាប់ នៅលើបណ្ដាញសង្គមថា ៖ « ខ្ញុំដើរទៅសុំពួកគាត់ថត ខ្ញុំអោយគាត់ម្នាក់១០០០០រ ប្អូនអាវក្រហមសួរខ្ញុំថាម៉េចបានបងថតជាមួយខ្ញុំ ខ្ញុំឆ្លើយតបវិញមកពីបងធ្លាប់ជាក្មេងម្នាក់ក្នុងចំណោមពួកប្អូនកាលពីបងមកភ្នំពេញតំបូងឆ្នាំ១៩៨៩»។

មិនតែប៉ុណ្ណោះ តាមរយៈការរៀបរាប់ របស់តារាប្រុសនេះកន្លងមក បានឲ្យដឹងថា ទម្រាំតែលោកឈានជើងមកដល់ចំណុចមួយនេះ ដែលលោកអាចមានជិវិតដ៏ប្រសើរមួយ គឺពិតជាមិនងាយស្រួលឡើយ ហើយក្នុងនោះដែរ អ្នកគាំទ្រជាច្រើន ក៏បានសរសើរពីទឹកចិត្ត និងការខិតខំតស៊ូ ក្នុងឆាកជីវិតរបស់លោកផងដែរ៕ 

សាន ផានិត
សាន ផានិត
សារ សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត