ភ្នំពេញ៖ ជាការពិតណាស់ បន្ទាប់ពីផ្ទុះព័ត៌មានកំពូលតារាចម្រៀងស្រីល្បីលំដាប់ជួរមុខកញ្ញា ឱក សុគន្ធកញ្ញា បានធ្វើពិធីឡើងផ្ទះ និងកម្មវិធីស្តីដណ្តឹង ក្នុងពេលតែមួយ បែបនេះធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

អ្វីដែលនឹកស្មានមិនដល់នោះ ក្នុងថ្ងៃពិសេសរបស់តារាស្រីរូបនេះ គេសង្កេតឃើញថាហាក់ដូចជាមិនមានតារាណាបង្ហាញវត្តមានក្នុងកម្មវិធីនេះឡើយ ពោលគឺមានតែក្រុមគ្រួសារបងប្អូនសងខាងតែប៉ុណ្ណោះ ។

ដោយឡែកមុននេះបន្តិច ស្រាប់តែអ្នកនាង សុគន្ធ និសា បែរជាដាច់ចិត្តទម្លាយរូបភាពខ្លួនបានចូលរួមក្នុងកម្មវិធីរបស់មិត្តរួមទ្រនំម្នាក់នេះ ជាពិសេសអ្នកនាងក៏បាន ប្រើពាក្យជូនពរយ៉ាងស្និទ្ធស្នាលដែលមិនធ្លាប់ឭកន្លងមកដោយរៀបរាប់ថា៖

« អបអរសាទរណាសម្លាញ់ ជូនពរឲ្យជួបតែសុខសុភមង្គល និងភាពជោគជ័យក្នុងជីវិតជារៀងរហូត​ រំភើបចិត្តជំនួស congratulations » ។

សារជូនពរមួយនេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា ទំនាក់ទំនងមិត្តភាពរបស់តារាស្រីទាំង២ ពិតជាល្អនឹងគ្នាខ្លាំង ហើយអាចនិយាយបានថាមិនត្រឹមតែជាមិត្តរួមការងារ នោះទេពួកគេ ក៏ជាមិត្តល្អដែលយល់ចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

ថ្ងៃពិសេស សុគន្ធកញ្ញា
សុគន្ធកញ្ញា និងសុគន្ធ និសា
សុគន្ធកញ្ញា និងសុគន្ធ និសា
សុគន្ធកញ្ញា និងសុគន្ធ និសា
សុគន្ធកញ្ញា និងសុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា