ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែង និងម៉ូដែល កញ្ញា នូ ទឹមស្រីនាថ និងក្រុមគ្រួសារបានជួបដ៏ទុក្ខធំមួយ ដោយលោកតាជាទីគោរពស្រលាញ់ បានទទួលមរណភាព។

ជាក់ស្ដែង ការចាកចេញរបស់លោកតាលើកនេះបានធ្វើឲ្យកញ្ញា នូ ទឹមស្រីនាថ មានក្ដីរន្ធត់ចិត្តជាខ្លាំង ព្រោះតែមិននឹកស្មានថាខ្លួនត្រូវបាត់បង់អ្នកមានគុណយ៉ាងឆាប់រហ័សបែបនេះឡើយ។ ក្នុងនោះកញ្ញាក៏បានបង្ហោះជាសារបង្ហាញពីភាពទុក្ខសោក ដោយរៀបរាប់ទាំងទឹកភ្នែកថា៖ «សូមអោយលោកតាទៅបានសុខ ចៅស្រលាញ់លោកតា»។

យ៉ាងណាមិញ សារដ៏កម្សត់មួយនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើន ខ្លោចចិត្តអាណិតតារាស្រីរូបនេះជាខ្លាំង ដោយក្នុងនោះ មហាជន និងមិត្តភក្ដិរបស់នាងជាច្រើនក៏មិនភ្លេចផ្ញើសាររំលែកទុក្ខ យ៉ាងក្រៀមក្រំនេះផងដែរ៕ 

នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
សារ នូ ទឹមស្រីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូ ទឹមស្រីនាថ