អាណិតណាស់ ពីរខែដើមឆ្នាំ២០២២ តារាប្រុសស្រីបីដួងនេះសុទ្ធតែបាត់បង់សមាជិកគ្រួសារ

//s9.kh1.co/88/88105292330c2e08052ba61eae8c0dbebbba5291.png
តារា & កម្សាន្ដ

 ១០-កុម្ភៈ-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ពិបាកធ្វើចិត្តណាស់ ពីរខែដើមឆ្នាំ២០២២ តារាប្រុសស្រីបីដួង សុទ្ធតែបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់របស់ខ្លួន បន្សល់ទុកត្រឹមពាក្យថានឹក

តារាកម្សាន្ត៖ ដូចពាក្យចាស់លោកពោលថា កើត ចាស់ ឈឺ ស្លាប់ ក្នុងរយ:ពេលពីរខែដើមឆ្នាំ២០២២ តារាប្រុសស្រីល្បីៗចំនួនបីដួង គឺលោកជា វណ្ណារិទ្ធិ កញ្ញានូ ទឹមស្រីនាថ និងលោកញ៉ែម សុគន្ធ សុទ្ធសឹងតែមានទុក្ខធំ ក្រោយបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ ដោយបន្សល់ទុកជាការសោកស្តាយខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីយប់ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ ពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជាវណ្ណារិទ្ធ បានជួបទុក្ខជាទម្ងន់ ក្រោយពេលដែលបងប្រុសបង្កើតដែលជាអតីតតារាចម្រៀង បានទទួលមរណភាពដោយសារតែជំងឺប្រចាំកាយ។

លោក ជាវណ្ណារិទ្ធ
លោក ជាវណ្ណារិទ្ធ

យ៉ាងណាមិញ ថ្មីៗនេះអតីត Miss Grand Cambodiaឆ្នាំ២០១៤ កញ្ញា នូ ទឹមស្រីនាថ ក៏បានជួបទុក្ខធំ ក្រោយពេលដែលប្អូនប្រុសតារាស្រីរូបនេះ បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញនេះ។

កញ្ញានូ ទឹមស្រីនាថ
កញ្ញានូ ទឹមស្រីនាថ

ដោយឡែក រីឯពិធីករ និងជាតារាសម្តែង លោកញ៉ែម សុគន្ធ ក៏បានជួបទុក្ខជាទម្ងន់ផងដែល ដោយនៅព្រឹកថ្ងៃព្រហស្ប្តតិ៍ ទី១០ ខែកុម្ភ: ឆ្នាំ២០២២នេះ តារាប្រុសដ៏ល្បីរូបនេះ បានបាត់បង់លោកឪពុកជាទីស្រលាញ់ ដោយសារតែជំងឺផ្ទាល់ខ្លួន៕

  លោកញ៉ែម សុគន្ធ
  លោកញ៉ែម សុគន្ធ
ជា វណ្ណារិទ្ធញ៉ែម សុគន្ធនូ ទឹមស្រីនាថ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T