ស្រីនាថ បវរកញ្ញាតំណាង កម្ពុជាដំបូង ក្នុងការប្រកួត MGI ដើរស្អាតមិនណយ (មានវីដេអូ)

//s9.kh1.co/fa/fac8a08ef943237b70e784ae1fabb0ee6be3d4c9.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជឿជាក់សន្លប់ មកមើល ការដើរម៉ូតរបស់ បវរកញ្ញា តំណាងកម្ពុជាដំបូង ក្នុងការប្រកួត MGI កញ្ញា នូ ទឹមស្រីនាថ ពិតជាស្អាតមិនធម្មតា

រាជធានីភ្នំពេញ ៖ ពិតណាស់ អតីតបវរកញ្ញា នូ ទឹមស្រីនាថ ជាបេក្ខនារីដំបូង ដែលតំណាងមុខមាត់កម្ពុជា ក្នុងការចូលរួមប្រកួតសម្រស់ Miss Grand International (MGI) ដែលរូបនាង ត្រូវបានស្គាល់ថាជា ម្ចាស់ជ័យលាភី Khmer Supermodel ហើយក៏បានជ្រើសរើសឲ្យទៅប្រកួត ក្នុងកម្មវិធីនេះ ដែលបានប្រារព្ធឡើង នៅទឹកដីប្រទេសថៃ កាលពីឆ្នាំ ២០១៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា ពេលនោះ ជាលើកដំបូងក្តីតែ ផ្ទុយទៅវិញ រូបនាង បានឈ្នះពាន បវរកញ្ញាដែលមានប្រជាប្រិយភាពជាងគេ តាមរយៈការបោះឆ្នោត (Miss Popular Vote) តែដោយសារ ការគាំទ្រនៅពេលនោះ នៅមិនទាន់មានសំទុះដូចបច្ចុប្បន្ន ទើបធ្វើឲ្យ មនុស្សម្នា ហាក់មិនសូវចាប់អារម្មណ៍។

ជាមួយគ្នានេះ ក្រោយឃើញវីដេអូនេះហើយ មហាជនហាក់សម្តែងអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ នេះជាលើកដំបូង កម្ពុជាមិនធ្លាប់មានបទពិសោធន៍សោះ​ តែរូបនាង បែរជាធ្វើបានល្អដល់ថ្នាក់នេះ មិនតែប៉ុណ្ណោះ ការដើរម៉ូតលើឆាករបស់នាង លះនិងពោរពេញដោយភាពជឿជាក់ខ្លាំងណាស់ ជាមួយនឹងស្បែកជើងកែងខ្ពស់ក៏ពិតមែន តែការដើរហាក់បីដូចជាមិនញញើត ហើយដើរបានលឿនថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T